ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ៖ អាមេរិកកាត់បន្ថយសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់បាន២ឆ្នាំ
ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃពុធទី២ខែកក្កដាថា ការវាយប្រហារតាមអាកាសទៅលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ បានធ្វើឲ្យកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះធ្លាក់ចុះពី១ឆ្នាំទៅ២ឆ្នាំ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell។

លោក Parnell បានពណ៌នាអំពីបេសកកម្មនេះថាជា«ប្រតិបត្តិការដ៏ក្លាហាន» សំដៅលើការទម្លាក់គ្រាប់បែកនៅទីតាំងចម្រាញ់សារធាតុនុយរ៉ាញ៉ូមក្រោមដីក្នុង Fordow , Natanz និង Isfahan។ លោក Parnell បានកត់សម្គាល់ថា ការវាយប្រហារបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលចាំបាច់សម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។
ការលើកឡើងនេះ គឺខុសពីការអត្ថាធិប្បាយនាពេលកន្លងមករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់អះអាងថា គ្រឿងបរិក្ខារនុយក្លេអ៊ែរអ៊ីរ៉ង់គឺត្រូវបាន«បំផ្លាញខ្ទេចទាំងស្រុង»។
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi បានព្រមានថា អ៊ីរ៉ង់អាចនៅតែអាចចាប់ផ្តើមការចម្រាញ់់នុយរ៉ាញ៉ូមឡើងវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ដោយលើកឡើងពីឃ្លាំងស្តុកទុក និងឧបករណ៍ចម្រាញ់ centrifuge ដែលមិនមានការខូចខាត។
ចំណែកឯមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយកាលពីសប្តាហ៍មុនថា លោក ត្រាំ បាន«បំផ្លើស»ពីផលប៉ះពាល់នៃការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរ។
បច្ចុប្បន្ន មិនទាន់មានការវាយតម្លៃដោយឯករាជ្យណាមួយនៅឡើយទេអំពីលទ្ធផលនៃការវាយប្រហាររបស់អាមេរិកដែលបានធ្វើឡើងជាផ្នែកមួយនៃសង្គ្រាមរយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ការវិភាគដែលមើលឃើញតាមរយៈរូបភាពផ្កាយរណប មិនអាចចាប់យកបានពេញលេញនូវវិសាលភាពនៃការខូចខាតនៅកន្លែងក្រោមដីនោះទេ ជាពិសេសនៅ Fordow ដែលជារោងចក្រចម្រាញ់នុយរ៉ាញ៉ូមដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់៕

ដោយ៖ ឈាង
ចុចអាន៖ សមាជិកសភាអាមេរិក ស្នើច្បាប់អនុញ្ញាតឲ្យ ត្រាំ ផ្តល់ B-2 ទៅអ៊ីស្រាអែល ទុកវាយអ៊ីរ៉ង់ ថ្ងៃមុខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


