ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាមេរិក ស្នើច្បាប់អនុញ្ញាតឲ្យ ត្រាំ ផ្តល់ B-2 ទៅអ៊ីស្រាអែល ទុកវាយអ៊ីរ៉ង់ ថ្ងៃមុខ
សមាជិករដ្ឋសភាអាមេរិកពីររូប បានបង្ហាញសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់យន្តហោះទម្លាក់គ្រាប់បែក B-2 និងគ្រាប់បែក «Bunker Buster» ទម្ងន់ ១៣ ៦០៧គីឡូក្រាមដល់អ៊ីស្រាអែល បើសិនជាអ៊ីរ៉ង់ហ៊ានវាយប្រហារនាពេលអនាគត និងប្រសិនបើរកឃើញថា ទីក្រុងតេហេរ៉ង់ នៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។

តាមសេចក្តីរាយការណ៍របស់ Fox News, ច្បាប់នេះមានឈ្មោះ «Bunker Buster Act» ត្រូវបានបង្ហាញកាលពីថ្ងៃពុធទី២ខែកក្កដាឆ្នាំ២០២៥ដោយលោក Josh Gottheimer នៃរដ្ឋ New Jersey និងលោក Mike Lawler នៃរដ្ឋ New York ជាមួយគោលបំណងឲ្យលោក ត្រាំ ចាត់វិធានការដើម្បីធានាថា អ៊ីស្រាអែល រៀបចំវាយប្រហាររួចស្រេចគ្រប់កាលៈទេសៈ ប្រសិនបើអ៊ីរ៉ង់ស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ មែន។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអនុម័តច្បាប់បាន គឺទាមទារឲ្យមានការឯកភាពផ្នែកនយោបាយខ្លាំងបំផុត និងត្រូវឆ្លងកាត់ឧបសគ្គនីតិវិធីជាច្រើននៅក្នុងប្រព័ន្ធនីតិប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក។
សូមជម្រាបថា សំណើនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែល បើកការវាយប្រហារផ្លូវអាកាសរួមគ្នា វាយប្រហារទីតាំងនុយក្លេអ៊ែរស៊ីវិលរបស់អ៊ីរ៉ង់។

អាជ្ញាធរអ៊ីរ៉ង់ ប្រកាសជាផ្លូវការថា មនុស្សយ៉ាងតិច ៩៣៥នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនាជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសកាលពីថ្ងៃទី១៣ខែមិថុនា ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសម្លាប់មេបញ្ជាការយោធាកំពូលជាច្រើនរូប ក៏ដូចជាជនស៊ីវិលនៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតចំពោះសាធារណរដ្ឋឥស្លាម គិតចាប់តាំងពីសង្រ្គាមឆ្នាំ១៩៨០ជាមួយអ៊ីរ៉ាក់។
អ៊ីរ៉ង់ បានសងសឹកវិញដោយការផ្លោងមីស៊ីលលើទីតាំងយោធា ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងរបស់អ៊ីស្រាអែល។ សហរដ្ឋអាមេរិកបានចូលរួមក្នុងសង្រ្គាមនៅថ្ងៃទី២២ខែមិថុនា ដោយការទម្លាក់គ្រាប់ខ្នាតធំលើរោងចក្រនុយក្លេអ៊ែរចំនួន៣របស់អ៊ីរ៉ង់ដូចជា Fordo, Natanz និង Isfahan៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចារកម្មអាមេរិក៖ អ៊ីរ៉ង់រៀបចំបង្កប់មីននៅច្រកសមុទ្រ Hormuz

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ