ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បើកដែនអាកាសឡើងវិញ បន្ទាប់ពីសង្គ្រាម១២ថ្ងៃជាមួយអ៊ីស្រាអែល
កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដាឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បានបើកដំណើរការឡើងវិញនូវដែនអាកាសជាច្រើនរបស់ខ្លួន រួមទាំងផ្ទៃមេឃពីលើរដ្ឋធានីតេហេរ៉ង់ និងអាកាសយានដ្ឋានសំខាន់ៗ ដូចជា Mehrabad និង Imam Khomeini International បន្ទាប់ពីបានបិទកាលពីថ្ងៃទី១៣ខែមិថុនា ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ នឹងបន្តឡើងវិញជារៀងរាល់ថ្ងៃចន្លោះពីម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច លើកលែងតែនៅទីក្រុង Isfahan និងទីក្រុង Tabriz ដែលកំពុងរង់ចាំការជួសជុលហេដ្ឋារចនាសម្ព័ន្ធ។
អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួនទាំងស្រុងកាលពីខែមុន បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស ដែលជំរុញឲ្យទីក្រុងតេហេរ៉ង់ត្រូវឆ្លើយតបដោយការផ្លោងមីស៊ីលដាក់អ៊ីស្រាអែលវិញ។ ការប្រយុទ្ធគ្នានេះ បានធ្វើឲ្យមនុស្សជាង៩០០នាក់បានស្លាប់ ជាង៤ ៧០០នាក់បានរងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់ និង ២៨នាក់បានស្លាប់ ជាង២ ៥០០នាក់ទៀតរងរបួសនៅក្នុងប្រទេសអ៊ីស្រាអែល។ បទឈប់បាញ់គ្នារវាងភាគីទាំងពីរ បានចូលជាធរមាននៅថ្ងៃទី២៤ខែមិថុនា បន្ទាប់ពីជម្លោះ១២ថ្ងៃ។
ការបើកដែនអាកាសរបស់អ៊ីរ៉ង់ឡើងវិញ គឺជាសញ្ញានៃការវិលទៅរកភាពប្រក្រតី និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការស្តារប្រទេសឡើងវិញ ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


