កីឡា
មកស្គាល់ប្រវត្តិតួឯកតេក្វាន់ដូ ITF សម្ដែងអស្ចារ្យថ្ងៃបើកការប្រកួតអាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជា
ការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលធ្វើនៅកម្ពុជាបានបញ្ចប់ទៅហើយដោយទទួលបានជោគជ័យជាខ្លាំងលើការរៀបចំ និងមានការកោតសររសើរពីបណ្ដាប្រទេសចូលរួមទាំង ៥នៅក្នុងតំបន់អាស៊ាន។

យុវជន ស៊ីវ សិរីបុត្រ
ការធ្វើឲ្យកម្មវិធីប្រកួតកម្រិតអាស៊ានមួយនេះកាន់តែចាប់អារម្មណ៍ពីសំណាក់កីឡាករ កីឡាការិនី ថ្នាក់ដឹកនាំតំណាងប្រទេស និងតំណាងជាន់ខ្ពស់របស់តេក្វាន់ដូ ITF អន្តរជាតិ សរសើរមិនដាច់ពីមាត់មួយទៅមាត់មួយទៀតនោះគឺការសម្ដែងដ៏ល្អក្នុងពិធីបើក នៃការប្រកួតជាផ្លូវការតែម្ដងរបស់ក្រុមជម្រើសជាតិ និងថ្នាល របស់កម្ពុជា។

យុវជន ស៊ីវ សិរីបុត្រ
ថ្ងៃនេះកម្ពុជាថ្មី សូមណែនាំយុវជនថ្នាលមួយរូបដែលត្រូវចាត់ឲ្យសម្ដែងលើកជើងធាក់ឡើងលើក្នុងពិធីបើកការប្រកួត និងសមិទ្ធផលដ៏អស្ចារ្យរបស់គេដោយឈ្នះមេដាយមាសរហូត ២គ្រឿងតំណាងកីឡាករប្រទេសកម្ពុជា មានវ័យត្រឹម ១០ឆ្នាំប៉ុណ្ណោះ នៃព្រឹត្តិការណ៍នេះ។
យុវជនថ្នាលខាងលើនេះមានឈ្មោះ ស៊ីវ សិរីបុត្រ អាយុ ១០ឆ្នាំ មានបងប្អូន ២នាក់គឺ ស៊ីវ សិរីបញ្ញា អាយុ ៥ឆ្នាំ។ រូបគេមានឪពុកឈ្មោះ ស៊ីវ សុខងី និងម្ដាយឈ្មោះ សេង សុធីតា។ សិរីបុត្រ កំពុងសិក្សានៅថ្នាក់ទី៥ នៅឯមជ្ឈមណ្ឌលសិក្សាឌីជីថល់។

យុវជន ស៊ីវ សិរីបុត្រ និងឪពុក-ម្ដាយ
ថ្នាលបែបគុណភាពរូបនេះចាប់ផ្ដើមហ្វឹកហាត់កីឡាតេក្វាន់ដូ ITF នៅឆ្នាំ២០២០ ជាមួយគ្រូធំម្ចាស់មេដាយមាសពិភពលោក គឺលោក ប៉ាល់ ជីវ័ន ក្នុងពហុកីឡដ្ឋានជាតិ។ គិតមកដល់ពេលនេះសិស្សគុនឆ្នើមរបស់ ITF ម្នាក់នេះហ្វឹកហាត់ និងចូលរួមការប្រកួតផ្សេងៗបានរយៈពេល ៥ឆ្នាំមកហើយ។

យុវជន ស៊ីវ សិរីបុត្រ ពេលបំពាក់មេដាយ
ងាកមកភាពជោគជ័យក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះវិញ ស៊ីវ សិរីបុត្រ ឈ្នះមេដាយមាសចំនួន ២គ្រឿងប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាមេគុន។ ការឈ្នះមេដាយមាស ២គ្រឿងនេះមិនមែនជារឿងចៃដន្យនោះទេសម្រាប់ក្មេងប្រុស ស៊ីវ សិរីបុត្រ នេះបើតាមការឲ្យដឹងពីលោកឪពុករបស់គេ។ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ប៉ាល់ ជីវ័ន ដែលជាគ្រូបង្ហាត់ និងខ្លួនឯងផ្ទាល់តែម្ដង។ មុនការប្រកួតមកដល់រូបគេត្រូវហ្វឹកហាត់ជាគ្រូរយៈពេល ៣ពេលក្នុង ១ថ្ងៃ និងថ្ងៃចុងសប្ដាហ៍គឺត្រូវហាត់ពេញ ១ថ្ងៃៗតែម្ដង។

ស៊ីវ សិរីបុត្រ និងលោកគ្រូ ប៉ាល់ ជីវ័ន
ពេលទំនេរពីការសិក្សា សិរីបុត្រ តែងតែខិតខំហ្វឹកហាត់ដោយខ្លួនឯងបន្ថែមទៀត និងធ្វើលំហាត់ប្រាណជាប្រចាំដូចជា ហាត់រត់ ហាត់លោតអន្ទាក់ ហាត់រត់ឡើង-ចុះជណ្តើរ ជាដើមដើម្បីធ្វើអោយរាងកាយកាន់តែរឹងមាំ និងមានកម្លាំងជាងមុនទៅទៀត។


រូបភាព NOCC
យុវជនថ្នាល ស៊ីវ សិរីបុត្រ ជាធនធានម្នាក់ក្នុងចំណោមធនធានល្អៗជាច្រើនទៀតក្នុងបណ្ដាក្លឹបតេក្វាន់ដ ITF នៅកម្ពុជា ក្រោមដំបូលសហព័ន្ធដែលដឹកនាំដោយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី។ ម្ចាស់មេដាយមាសអាស៊ីអាគ្នេយ៍ ២គ្រឿងរូបនេះនឹងក្លាយជាអ្នកបន្តវេន និងធ្វើឲ្យកីឡាមួយនេះរឹតតែមានសក្ដានុពល មានប្រជាប្រិយភាពកាន់តែខ្លាំងនៅកម្ពុជា និងលើកឆាកអន្តរជាតិនៅថ្ងៃអនាគត៕



អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


