កីឡា
ក្តៅៗ! ព្រះខ័នរាជស្វាយរៀង នៅពូល B ជាមួយក្រុមខ្លាំង Johor និង ៤ ក្រុមផ្សេងទៀត
លទ្ធផលចាប់ឆ្នោតវគ្កចែកពូល នៃពានរង្វាន់ក្លិបប្រចាំតំបន់ អាស៊ាន ASEAN Club Championship Shopee Cup រដូវកាល ២០២៥-២០២៦ បានចេញជាផ្លូវការហើយ ដោយក្លិបតំណាង កម្ពុជា ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងមកពី ម៉ាឡេស៊ី Johor Darul Ta’Zim។

តាមរយៈការចាប់ឆ្នោតនៅរសៀលថ្ងៃ សុក្រ ទី ៤ ខែ កក្កដា ឆ្នាំ ២០២៥ ក្រុមព្រះខ័នរាជស្វាយរៀង បានស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗប្រចាំតំបន់ អាស៊ាន ៥ ផ្សេងទៀតដូចជា Johor Darul Ta’Zim (ម៉ាឡេស៊ី), Bangkok United (ថៃ), Nam Dinh FC (វៀតណាម), Lion City Sailors FC (សិង្ហបុរី), និងក្រុម Playoff ២ (Ezra FC ឬ Shan United)។
ចំណែកពូល A វិញ ក៏ប្រជុំសុទ្ធទៅដោយក្រុមខ្លាំងៗជាច្រើនដែរ ដូចជា Buriram United (ថៃ), BG Pathum (ថៃ), Selangor FC (ម៉ាឡេស៊ី), Cong An Ha Noi FC (វៀតណាម), Tampines Rovers FC (សិង្ហបុរី) និងក្រុម Playoff ១ (Kasuka FC ឬ Dynamic Herb Cebu FC។

គួររម្លឹកថា កាលពីរដូវកាល ២០២៤-២០២៥ កន្លងទៅ ព្រះខ័នរាជស្វាយរៀង ក៏ជាក្រុមតំណាងកម្ពុជា លេងនៅក្នុងពានរង្វាន់នេះផងដែរ ប៉ុន្តែពួកគេបានធ្លាក់ត្រឹមវគ្គក្នុងពូល បន្ទាប់ពីឆ្លងកាត់ ៥ ប្រកួតក្នុងពូល A ឈ្នះ ២ ស្មើ ១ និងចាញ់ ២ មាន ៧ ពិន្ទុ ឈរនៅលេខរៀងទី ៣ ក្នុងពូល៕

អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


