Connect with us

កីឡា

អ្នក​ស្រី​ អ៉ីវ ចន្ទ័មន្នីរត្ន័​​​ លើក​ឡើង​ពី​សារប្រយោជន៍​ក្រោយ​កូនៗ​ហាត់​កីឡា​តេក្វាន់ដូ​ ITF​

បានផុស

នៅ

អ្នក​ស្រី​ អ៉ីវ ចន្ទ័មន្នីរត្ន័​​ បាន​ជំរុញ​ និង​លើក​ទឹកចិត្ត​កូនៗ​ឲ្យ​ហ្វឹកហាត់កីឡា​តេក្វាន់ដូ​ ITF​ អស់​រយៈពេល​ប្រហែល​ ៧ឆ្នាំ​មកហើយ​ ស្របពេល​មើល​ឃើញ​ពី​ការ​ផ្ដល់​អត្ថប្រយោជន៍​ជា​ខ្លាំង​ចំពោះ​សុខភាព​រាងកាយមាំមួន​ និង​ប្រាជ្ញាស្មារតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី​ អ៉ីវ ចន្ទ័មន្នីរត្ន័​​ និង​គ្រួសារ

អ្នក​ស្រី​ អ៉ីវ ចន្ទីមន្នីរត្ន័​ បាន​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​អ្នក​ស្រី​ដែល​ទើប​ឈ្នះ​មេដាយ​មាស ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ នេះ​បាន​​ហ្វឹកហាត់​កីឡា​តេក្វាន់ដូ​ ITF​ អស់​រយៈពេល​ប្រហែល​ ៧ឆ្នាំ​មក​ហើយ​ជា​មួយ​គ្រូ​ជើង​ចាស់​គឺ​លោក​ ប៉ាល់​ ជីវ័ន។​

​យុវជន​ ឈួងរត្ន័ ឬទ្ធិរាជ

អាណាព្យាបាល​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ កីឡា​មួយ​ណា​ក៏​ល្អ​ដែរ​ឲ្យ​តែ​ហ្វឹកហាត់​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​គឺ​សុទ្ធតែ​ផ្ដល់​អត្ថប្រយោជន៍​ទាំង​អស់។​ ដោយ​ឡែក​ចំពោះ​ការ​មើល​ឃើញ​បន្ទាប់​ពី​កូនៗ​អ្នក​ស្រី​ហ្វឹកហាត់​កីឡា​តេក្វាន់ដូ​ ITF​ ជា​ច្រើន​ឆ្នាំ​​មក​នេះ​គឺ​បាន​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដូច​ជា​ធ្វើ​ឲ្យ​កូន​មាន​កម្លាំង​ល្អ​ សុខភាព​រាងកាយ​មាំមួន​ ស្មារតី​រឹងប៉ឹង​ កាយសម្បទា​រហ័សរហួន​ជា​ដើម។​

​យុវជន​ ឈួងរត្ន័ ឬទ្ធិរាជ និងមិត្តរួមក្លឹប

អ្នក​ស្រី​បន្ថែម​ទៀត​ថា​ យុវជន​​ហ្វឹកហាត់​មាន​សុខភាព​ល្អ​ហើយ​នោះ​ក៏​មាន​ឱកាស​បាន​បញ្ចេញ​សមត្ថភាព​ចំពោះ​កីឡា​ដែល​ខ្លួន​បាន​ហ្វឹកហាត់​កន្លង​មក​ទៀត​ផង​ទាំង​កម្រិត​ជាតិ​ និង​អន្តរជាតិ។​ ទាំង​នេះ​ហើយ​ជា​ចំណុច​ល្អ​ និង​បទ​ពិសោធ​សម្រាប់​យុវជន​ឆ្ពោះ​ទៅ​ការ​រស់នៅ​ក្នុង​សង្គម។​

យុវជនតេក្វាន់ដូ ITF

បញ្ជាក់​ដែរ​ថា​ អ្នក​ស្រី​ អ៉ីវ ចន្ទ័មន្នីរត្ន័​​ ជា​អាណាព្យាបាល​របស់​យុវជន​ ឈួងរត្ន័ ឬទ្ធិរាជ​ ដែល​ទើប​ឈ្នះ​មេដាយ​មាស​ ១គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​តេក្វាន់ដូ​ ITF​ អាស៊ីអាគ្នេយ៍ ​លើក​ទី២​ នៅ​កម្ពុជា។​ អ្នក​ស្រី​មាន​កូន​ ២នាក់​កំពុង​ហ្វឹកហាត់​កីឡា​តេក្វាន់ដូ​ ITF​ រៀងរាល់​ចុង​សប្ដាហ៍​ជា​មួយ​លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​ជើង​ចាស់​ និង​ល្បីឈ្មោះ​ប្រចាំ​សហព័ន្ធ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម