កីឡា
កីឡាតេក្វាន់ដូ ITF បញ្ចប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ជាផ្លូវការ កម្ពុជា លេខ១ ម៉ាឡេស៊ី លេខ២ វៀតណាម លេខ៣
ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ រយៈពេល ៣ថ្ងៃកន្លងទៅនេះបានបិទបញ្ចប់ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ចំណែកលេខ២ បានលើប្រទេសម៉ាឡេស៊ី និងលេខ៣ បានលើប្រទេសវៀតណាម។


លោក ផាន់ វណ្ណរ័ត្ន
លោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធតេក្វាន់ដូ ITF បានឲ្យដឹងថា នេះជាមោទកភាពមួយសម្រាប់ក្រុមតេក្វាន់ដូ ITF កម្ពុជា និងជាមោទកភាពចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី២ ទទួលបានជោគជ័យយ៉ាងធំធេង។

ទិដ្ឋភាពបិទការប្រកួត
អនុប្រធានខាងលើបន្ថែមទៀតថា បណ្ដាប្រទេសចូលរួមទាំងអស់មានចិត្តសប្បាយរីករាយ និងពេញចិត្តជាខ្លាំងដែលបានមកចូលរួមការប្រកួតនៅលើកនេះ។ ដោយសារតែម្ចាស់ផ្ទះកម្ពុជាទទួលស្វាគមន៍ភ្ញៀវបានល្អ យកចិត្តទុកដាក់ និងមានជាកម្មវិធីទេសចរណ៍កម្សាន្តផ្សេងៗដូចនេះ។ ក្រៅពីនេះបណ្ដាប្រទេសទាំងនោះសរសើរពីកម្ពុជារៀបចំការប្រកួតបានល្អ និងមានការសហការណ៍គ្នាគ្រប់ជាន់ថ្នាក់។

ទិដ្ឋភាពបិទការប្រកួត
បញ្ជាក់ដែរថា ការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលចាប់ផ្ដើមពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចប់ជាផ្លូវការហើយក្រោមអធិបតីភាពលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក កែវ រ៉េមី ប្រធានតេក្វាន់ដូ ITF កម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូប។ ចំណាត់ថ្នាក់លេខ១ បានលើកម្ពុជា ឈ្នះមេដាយសរុប ៩០គ្រឿង មាស ៤៨ ប្រាក់ ៣៦ សំរឹទ្ធ៦។ ចំណាត់ថ្នាក់លេខ២ ម៉ាឡេស៊ី ឈ្នះមេដាយសរុប ៥០គ្រឿង មាស ១១ ប្រាក់ ១៧ សំរឺទ្ធ ២២។ ចំណាត់ថ្នាក់លេខ៣ វៀតណាម ឈ្នះមេដាយសរុប ៣២គ្រឿង មាស ២ ប្រាក់ ៥ សំរឹទ្ធ ២៥។ ការប្រកួតនេះមានប្រទេសចូលរួមសរុបទាំងអស់មាន ៦ កម្ពុជា វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី៕

ទិដ្ឋភាពបិទការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


