កីឡា
ម្ចាស់មេដាយចំបាប់ ២គ្រឿង អេង ផានិត ពេញចិត្តចំពោះសមិទ្ធផលការប្រកួត World Police
ជើងខ្លាំងផ្នែកចំបាប់របស់កីឡាក្រសួងមហាផ្ទៃ អេង ផានិត ថាខ្លួនពិតជាពេញចិត្តចំពោះសមិទ្ធិផលមេដាយ ២គ្រឿង មាស១ ប្រាក់១ នៃព្រឹត្តិការណ៍ World Police and Fire Games ដែលកំពុងធ្វើនៅសហរដ្ឋអាមេរិក។

កីឡាករ អេង ផានិត
កីឡាករ អេង ផានិត បានឲ្យដឹងថា ព្រឹត្តិការណ៍ World Police and Fire Games នៅសហរដ្ឋអាមេរិកលើកនេះមានការប្រកួតប្រជែងខ្លាំងទម្រាំអាចឈ្នះមេដាយ។ ផ្នែកកីឡាចំបាប់ឆ្នាំនេះគឺខាងប្រទេសឥណ្ឌាបានបញ្ជូនកីឡាករមកច្រើន និងជាដៃគូប្រកួតប្រជែងស្វិតស្វាញក្នុងការដណ្ដើមមេដាយ។

រូបភាពផេកប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ជើងខ្លាំងរបស់ក្រសួងមហាផ្ទៃខាងលើនេះបន្ថែមទៀតថា មានការពេញចិត្តជាខ្លាំងដែលបានដណ្ដើមបានមេដាយមាស១ ប្រាក់១ បែបនេះ។ ការពេញចំពោះសមិទ្ធផលខ្លួនឯងនេះគឺដោយសារតែជាមេដាយដែលប្រកួតប្រជែងខ្លាំងទម្រាំអាចទទួលបាន។
បញ្ជាក់ដែរថា ក្រុមកីឡាចំបាប់ និងចំបាប់កាចដៃរបស់កីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប ១០គ្រឿង មាស១ ប្រាក់៥ សំរឹទ្ធ៤។ គិតមកដល់ពេលនេះក្រុមកីឡាក្រសួងមហាផ្ទៃឈ្នះមេដាយសរុប ៤៨គ្រឿង មាស២០ ប្រាក់១៥ សំរឹទ្ធ១៣ លើ ៩ប្រភេទកីឡាដែលបានបញ្ជូនទៅចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ (the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


