ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីស្នើបង្កើនការនាំចូលពីអាមេរិកដល់ ៣៤ ប៊ីលានដុល្លារ ដើម្បីចរចាពន្ធបដិការ
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានស្នើបង្កើនការនាំចូលពីសហរដ្ឋអាមេរិករហូតដល់ ៣៤ ប៊ីលានដុល្លារ ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងចរចាពន្ធគយបដិការ ៣២ ភាគរយ ដែលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លើទំនិញឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍។

ដូចប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍លើកលែងតែវៀតណាម ឥណ្ឌូណេស៊ីមិនតទាន់សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកនៅឡើយទេ ខណៈពន្ធគយបដិការរំពឹងថានឹងចូលជាធរមានជាថ្មីនៅថ្ងៃទី ៩ កក្កដា សប្ដាហ៍ក្រោយ។
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សំណើបង្កើនការនាំចូលរួមមានការទិញថាមពល និងទំនិញកសិកម្មសំខាន់ៗរបស់អាមេរិក ក៏ដូចជាផែនការវិនិយោគដែលពាក់ព័ន្ធនឹង Danantara ដែលជាមូលនិធិវិនិយោគរដ្ឋរបស់ឥណ្ឌូណេស៊ី។
ឥណ្ឌូនេស៊ីគ្រោងនឹងទិញថាមពល និងផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកក្នុងតម្លៃរហូតដល់ ១៥,៥ ប៊ីលានដុល្លារ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងនាំចូល និងការវិនិយោគដ៏ទូលំទូលាយតម្លៃ ៣៤ ប៊ីលានដុល្លារ ពាក់ព័ន្ធនឹងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ និង Danantara ។
គោលដៅគឺដើម្បីជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយឥណ្ឌូណេស៊ី ដែលបច្ចុប្បន្នមានប្រហែល ១៩ ប៊ីលានដុល្លារ។ នេះបើតាមលោក លោក Airlangga ដែលនិយាយថា ឥណ្ឌូណេស៊ីចង់បានអត្រាពន្ធតិចជាង ២០ ភាគរយ ដែលអាមេរិកដាក់លើវៀតណាម ក្រោមការព្រមព្រៀងដែលប្រកាសឡើងកាលពីថ្ងៃពុធ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


