Connect with us

ព័ត៌មានជាតិ

ថៃដករូបព្រះពុទ្ធពីព្រំដែនអានសេះយកទៅដាក់ក្នុងបន្ទាយវិញក្រោយឈ្លោះគ្នាជាមួយខ្មែរ

បានផុស

នៅ

ក្រុមទាហានថៃឈុតខ្មៅថៃបានយក​រូបព្រះពុទ្ធពីរអង្គចូល​ទៅដាក់​ក្នុង​បន្ទាយ​វិញក្រោយ​ពី​មាន​ជម្លោះពាក្យ​សំដី​ជា​មួយ​ទាហាន​ខ្មែរនៅ​ច្រក​អាន​សេះ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ ព្រឹក​ថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឱ្យ​ដឹង​ពីភ្នាក់​ងារ​កម្ពុជាថ្មីឱ្យ​ដឹង​ថាការ​ដក​នេះ​គឺ​បន្ទាប់ពី​ថៃ​ព្យាយាម​ដឹក​រូបសំណាក​ព្រះពុទ្ធ២អង្គ​មក​ដាក់​នៅ​តំបន់​ព្រំដែន​ ច្រកទ្វារអានសេះ នៅព្រឹកថ្ងៃទី​៩នេះ នឹង​បាន​ប៉ះពាក្យសំដីជាមួយ​កង​ការពារ​ព្រំដែន​កម្ពុជា។

ប្រធាន​ច្រក​អាន​សេះ​លោក នាន់ បូនេត បាន​ឱ្យ​ដឹង​ថាការ​ប៉ះពាក្យ​សំដី​នោះ​គឺ​បន្ទាប់ពី​ថៃ​ដឹក​រូបសំណាក​ព្រះពុទ្ធ​មកដល់​មាត់​ច្រក​ ខណៈមន្ត្រី​កម្ពុជា​បានពិនិត្យ និង​ថត​ពី​ក្នុង​ទឹក​ដី​កម្ពុជា​ទៅ​តែ​ត្រូវ​បាន​ទាហាន​ថៃ​ចេញ​មក​ឈ្លោះ​ប្រកែក​តែ​ម្ដង។ លោក​ថាសកម្មភាព​នេះគឺ​មាន​បំណង​រក​រឿង​លើកង​កម្លាំង​កម្ពុជា​តែ​ម្ដង។

ទោះជាយ៉ាងណាក្រោយមាន​ជម្លោះ​នេះ​ថៃ​បាន​យក​រូបសំណាកព្រះពុទ្ធ​ទាំង​ពីរ​អង្គទៅ​ដាក់​ក្នុង​បន្ទាយ​របស់​ខ្លួន​នៅ​ជិត​នោះហើយ​ដែរ។

ជាការ​កត់​សម្គាល់ នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ។តែទាហានខ្មែរ អង់អាចក្លាហានស្លាប់មេបញ្ជារ មិនជឿតាមការញុះញ៉ុងរបស់យោធាថៃ នោះទេ៕


រាយការណ៍បន្ថែមដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម