ព័ត៌មានអន្ដរជាតិ
ថៃអាចខាតលុយជាង ២៧ពាន់លានដុល្លារ បើពន្ធ ៣៦% របស់អាមេរិកចូលជាធរមាន
សហព័ន្ធឧស្សាហកម្មថៃ ព្យាករពីការខាតបង់នៃការនាំចេញចន្លោះពី ៨០០-៩០០ពាន់លានបាត ឬប្រហែល ២៤,៥-២៧,៦ពាន់លានដុល្លារ ប្រសិនបើពន្ធនាំចូល៣៦%របស់សហរដ្ឋអាមេរិកលើប្រទេសថៃ ចូលជាធរមានក្នុងខែសីហាខាងមុខ។

ធនាគារកណ្តាលថៃ រំពឹងថា វិស័យនាំចេញរបស់ថៃអាចធ្លាក់ចុះប្រហែល ៤% នៅឆមាសទីពីរនៃឆ្នាំ២០២៥ ដែលជំរុញមួយផ្នែកដោយការធ្លាក់ចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។
ទន្ទឹមនោះ រដ្ឋាភិបាលថៃ បានប្រកាសត្រៀមកញ្ចប់ហិរញ្ញវត្ថុ ៤០ពាន់លានបាត ឬប្រហែល ១,២២ពាន់លានដុល្លារ ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីការដំឡើងពន្ធរបស់អាមេរិក។ នេះបើយោងតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul កាលពីថ្ងៃទី៩ខែកក្កដា។ លោក Rojanasakul ក៏បានជំរុញឲ្យធនាគារកណ្តាលថៃ បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀត ដើម្បីទប់ស្កាត់ផលប៉ះពាល់។
សូមជម្រាបថា អាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ថៃកាលពីឆ្នាំ២០២៤ ដែលមានចំនួន ១៨,៣% នៃការនាំចេញសរុប និងឈានដល់តម្លៃ ៥៥ពាន់លានដុល្លារ។ អាមេរិកបានឲ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសថៃ បានកើនដល់ ៤៥,៦ពាន់លានដុល្លារកាលពីឆ្នាំមុន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


