ព័ត៌មានជាតិ
ផ្លូវជាតិលេខ ១០ ត្រៀមដាក់សម្ពោធជាផ្លូវការ ខណៈមន្រ្តីជំនាញចុះពិនិត្យទីតាំងរៀបចំពិធី
មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យទីតាំងសម្រាប់ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១០ នៅពេលខាងមុខនេះ។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ ១០ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈប្រតិភូចុះពិនិត្យជ្រើសរើសទីតាំងសម្រាប់ដាក់ជូនថ្នាក់លើសម្រេច សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវជាតិលេខ ១០ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវជាតិលេខ ១០ តភ្ជាប់ខេត្តចំនួន ៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ។ ផ្លូវនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ចេញពីចំណុចផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ (ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមរយៈផ្លូវជាតិលេខ ១០ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ពោធិ៍សាត់ អាចធ្វើដំណើរមកលេងតំបន់សមុទ្រក្នុងខេត្តកោះកុងកាន់តែងាយស្រួល ខណៈផ្លូវជាតិថ្មីមួយខ្សែនេះក៏នឹងក្លាយជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើដំណើរបានឆាប់រហ័សនិងចំណាយតិច៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ