ព័ត៌មានអន្ដរជាតិ
ថៃ ចង់ឲ្យហាងលក់កញ្ឆាទាំងអស់ប្រែក្លាយជាគ្លីនិកពេទ្យ
ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានប្រកាសថា កន្លែងលក់កញ្ឆាទាំងអស់ត្រូវតែប្តូរទៅជាគ្លីនិកវេជ្ជសាស្ត្រដែលមានអាជ្ញាប័ណ្ណ នៅត្រឹមដំណាច់ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃបទប្បញ្ញត្តិថ្មីដែលមានបំណងបញ្ចប់ការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត និងកំណត់យ៉ាងតឹងរ៉ឹងលើការលក់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្ត្រតែប៉ុណ្ណោះ។

យោងតាមការចុះផ្សាយនៅថ្ងៃទី១០ខែកក្កដារបស់សារព័ត៌មាន SCMP នៅក្រោមច្បាប់ថ្មីនេះ ហាងលក់កញ្ឆានឹងត្រូវបានអនុញ្ញាតឲ្យដំណើរការបាន លុះត្រាតែពួកគេត្រូវបានចុះបញ្ជីក្រោមច្បាប់មន្ទីរពេទ្យ ហើយមានបុគ្គលិកជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដូចជា វេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការី ឬគ្រូបុរាណ។ អ្នកទិញក៏នឹងត្រូវការវេជ្ជបញ្ជាដែលមានសុពលភាពផងដែរ ហើយការទិញនឹងត្រូវបានកំណត់ចំពោះការប្រើប្រាស់មិនឲ្យលើសពី ៣០ថ្ងៃឡើយ។
ថៃ បានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលចេញច្បាប់អនុញ្ញាតឲ្យមានការលក់និងប្រើប្រាស់កញ្ឆានៅឆ្នាំ២០២២ ដែលនាំឲ្យមានកំណើនហាងលក់ និងផលិតផលកញ្ឆាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្រើប្រាស់កញ្ឆានៅថៃ បានកើនឡើងច្រើនជាងមុន១០ដង ដោយបច្ចុប្បន្នមានអ្នកប្រើកញ្ឆាសរុប ១,៥លាននាក់។
រដ្ឋាភិបាលនិយាយថា ការផ្លាស់ប្តូរទាំងនេះនឹងការពារសុខភាពសាធារណៈ ប៉ុន្តែម្ចាស់ហាង និងអាជីវកម្មខ្នាតតូចបានព្រមានថា មនុស្សជាច្រើនអាចនឹងត្រូវបង្ខំឲ្យបិទទ្វារអាជីវកម្មពួកគេ ដោយសារតែការចំណាយខ្ពស់នៃការអនុលោមតាមច្បាប់។ ហាងកញ្ឆាជាង ១៨ ០០០កន្លែងបច្ចុប្បន្នកំពុងដំណើរការនៅទូទាំងប្រទេសថៃ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


