Connect with us

ព័ត៌មានជាតិ

គម្រោងផ្លូវបេតុង​ប្រវែង​ ១៥០០ម៉ែត្រ សមិទ្ធផលប្រវត្តិសាស្ត្រ​ថ្មី​លេីដីកោះ​រងាវតាមដងទន្លេមេគង្គ​លើ​​ក្នុង​ខេត្តក្រចេះ

បានផុស

នៅ

គម្រោងផ្លូវបេតុង​ សសៃដែក​ ប្រវែង​ ១ ៥០០ ម៉ែត្រ ទទឹង​ ៣,៥០ ម៉ែត្រ និងកម្រាស​ ០,១៥ ម៉ែត្រ បាននឹងកំពុង​សាងសង់​​សម្រេចបានប្រមាណជា ៧០ ភាគរយ ស្ថិតលេីកោះរងាវ​ ក្នុងឃុំកំពង់ចាម​ ស្រុកសំបូរ ខេត្តក្រចេះ។

ផ្លូវបេតុង​នេះ​ជាគម្រោងវិនិយោគឃុំកំពង់ចាម ២០២៥ ដែល​អនុវត្តគម្រោងដោយក្រុមហ៊ុន មឿង សារ៉ុម លើទំហំទឹកប្រាក់សរុប ២១៥,២៥០,០០០ រៀល។ នេះបើ​តាមការឱ្យដឹងពីលោក ឈិត ណន មេឃុំកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃុំកំពង់ចាម មានភូមិចំនួន ៧ ភូមិ រួមមាន៖ ភូមិយាវ ទន្សោងធ្លាក់ អាជេន សំភិន​ កោះផ្តៅ កំបង់ក្របី និងភូមិអំពិលទឹក​។

លោក ឈិត ណន មេឃុំកំពង់ចាមបន្តថា ក្នុងអាណត្តិទី ៧ របស់ក្រុមប្រឹក្សាឃុំបានធ្វើផ្លូវបេតុងមួយខ្សែនៅលើកោះរងាវ​។ លោកថា នាពេលកន្លងមកឃុំបានអនុវត្តធ្វើតែគម្រោងផ្លូវលំក្រាលគ្រួសក្រហមតែប៉ុណ្ណោះ ដោយភ្ជាប់ពីភូមិមួយទៅ​ភូមិមួយ ស្ថិតនៅត្រើយខាងលិចទន្លេមេគង្គ ដែលមាន ៣ ភូមិ គឺភូមិយាវ ទន្សោងធ្លាក់ អាជេន ជាប់ខេត្តកំពង់ធំ។ ដោយឡែក នៅឆ្នាំ២០២៥ រដ្ឋបាល​ឃុំបានលើកគម្រោងមកអភិវឌ្ឍន៍ធ្វើផ្លូវបេតុងប្រវែង ១ ៥០០ ម៉ែត្រ នៅលើកោះរងាវវិញម្តងនៅចំកណ្តាលទន្លេមេគង្គ ដែលមានភូមិចំនួន ៤ គឺភូមិសំភិន​ កោះផ្តៅ កំបង់ក្របី និងភូមិអំពិលទឹក។

កោះរងាវ មាន ៤ ភូមិ រួមមាន ភូមិសំភិន​ កោះផ្តៅ កំបង់ក្របី និងភូមិអំពិលទឹក មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៨០០ គ្រួសារ និងមានផ្ទៃដីប្រមាណជាង ២ពាន់ហិកតា ប្រជាពលរដ្ឋរស់នៅលើកោះរងាវ ភាគច្រើនប្រកបរបរធ្វើស្រែ និងនេសាទត្រី ហើយខ្លះទៀតពួកគាត់ចេញទៅរកស៊ីឈ្នួលគេនៅក្រៅស្រុក៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម