Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រឹងចោទខ្មែរ រឿងប៉ះសម្តីគ្នានៅប្រាសាទតាមាន់ធំ តែកាលពេលជនកំសាក លួចវាយទាហានកម្ពុជា ថៃស្ងាត់ឈឹង!

បានផុស

នៅ

កាលពីថ្ងៃអង្គាទី១៥ខែកក្កដាឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានការប៉ះពាក្យសម្តីគ្នារវាងកងទ័ពកម្ពុជានិងថៃ ដោយសារតែកងទ័ពថៃ រារាំងទេសចរកម្ពុជាមិនឲ្យឡើងប្រាសាទទាំងដែលប្រាសាទនោះជារបស់ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា កងទ័ពថៃចោទប្រកាន់ទាំងងងើលថា ដោយសារតែស្រ្តីជាទេសចរកម្ពុជាចង្អុលមុខពួកគេ ទើបបង្កឲ្យមានការនិយាយតឹងសរសៃរកដាក់គ្នាមួយប្រាវ។

ក្នុងហេតុការណ៍នោះគេឃើញទេសចរកម្ពុជាប្រឈមមុខដោយភាពក្លាហាន រួចកងទ័ពទាំងសងខាង បានចូលអន្តរាគមន៍ ប៉ុន្តែភាគីថៃហាក់ដូចជាខំបំប៉ោងស្ថានការណ៍ឲ្យធំ បង្កភាពជ្រួលច្របល់ ដើម្បីធ្វើជាលេសថា កម្ពុជាជាអ្នករករឿងពួកគេ។

ផ្ទុយទៅវិញ ថៃប្រហែលជាធ្វើឲ្យគេមើលឃើញយ៉ាងច្បាស់ថា ខ្លួនកំពុងធ្វើរឿងឥតខ្មាស់ ដោយសារតែកាលពីថ្ងៃអាទិត្យ មានប្រុសកំសាក២នាក់ លួចវាយទាហានកម្ពុជា ហើយរត់គេចខ្លួន ប៉ុន្តែបែរជាត្រូវពលរដ្ឋថៃមួយចំនួនលើកតម្កើងទៅជាវិរបុរស ហើយកងទ័ពជើងគោកថៃ ចេញសេចក្តីថ្លែងការណ៍បដិសេធថាមិនមែនទាហានឈុតខ្មៅ ទាំងដែលវីដេអូស្តែងឃើញយ៉ាងច្បាស់ ចំណែកឯសារព័ត៌មានក៏ស្ងាត់មិនហ៊ានផ្សាយខ្លាំងដែរ។

ពេលដែលជនកំសាកថៃ លួចវាយទាហានកម្ពុជា, កម្ពុជាបានខិតខំរក្សាភាពអត់ធ្មត់ខ្លាំងបំផុត ចំណែកឯថៃ ក៏ព្យាយាមបិទបាំងព្រោះតែខ្លាចភាពអាម៉ាស់ដែរ។ 

ហេតុការណ៍ទាំងពីរនេះ សបញ្ជាក់ឲ្យឃើញច្បាស់អំពីភាពក្លាហានរបស់ស្រ្តីខ្មែរដែលហ៊ានឈរទល់មុខជាមួយទាហានថៃដើម្បីអះអាងការពារទឹកដីរបស់ខ្លួន ខុសពីជនកំសាកថៃ ដែលលួចវាយគេហើយរត់បាតជើងសព្រាត ទាំងដែលខ្លួនជាមនុស្សប្រុស។

ហេតុការណ៍ទាំងនេះ ក៏លាតត្រដាងអំពីភាពគ្មានទំនួលខុសត្រូវរបស់បណ្តាញសារព័ត៌មានថៃ ដែលចុះផ្សាយព័ត៌មានមិនពិត និងខិតខំលាបពណ៌លើភាគីដទៃ ដែលមិនអាចជាការបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣២ វិនាទី មុន

​ចិន​​នឹ​ងរៀប​ចំ​ជំនួប​កំពូលធំបំផុត​មិនធ្លាប់មាន នៃ​ ​SCO ដែល​គេ​យល់ថា ជាណាតូអាស៊ី

កីឡា៣ នាទីutes មុន

ទីបំផុតមានក្លិបគុនខ្មែរដំបូងគេ នៅប្រ​ទេសចិន ដោយមានសិស្សហាត់ខ្ទង់រយនាក់

ព័ត៌មានជាតិ៧ នាទីutes មុន

ឆ្នាំនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅខេត្តតាកែវ មានភាពល្អប្រសើរ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

អស្ថិរភាពនយោបាយថៃ នាំឲ្យតារាជួរមុខ និងបុគ្គលិកប៉ុស្តិ៍ទូរទស្សន៍ បាត់បង់ការងារជាច្រើន

សន្តិសុខសង្គម២៣ នាទីutes មុន

អាជ្ញាធរខេត្តព្រះសីហនុ បង្រ្កាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៤ទីតាំង ឃាត់ខ្លួនជនជាតិ​វៀតណាម៦៣នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលស្រុកបាទីចាប់ខ្លួនក្រុមគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ៦នាក់ អនុវត្តនីតិវិធីច្បាប់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅថៃ របួសមន្ត្រីប៉ូលិស៤នាក់

បច្ចេកវិទ្យា៥ ម៉ោង មុន

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម