សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ ឆ្មក់បង្ក្រាបសង្ស័យទីតាំងអនឡាញនៅចំណុចអគារមួយកន្លែង នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ទីតាំងអគារដ៏ធំមួយកន្លែង ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចចម្រុះខេត្តឆ្មក់ចុះបង្ក្រាប កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សង្ស័យជាទីតាំងអនឡាញ ស្ថិតនៅតាមបណ្ដោយផ្លូវស្តង់តាង៉ួន ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការឆ្មក់បង្ក្រាបនេះធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យតាមបណ្ដាខេត្ត គណៈបញ្ជាការឯកភាពខេត្ត ស្នងការ អាវុធហត្ថ ធ្វើយ៉ាងណាបង្ក្រាបទីតាំងអនឡាញឱ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រតិបត្តិការបង្រ្កាបនេះត្រូវបានសមត្ថកិច្ចមិនអនុញ្ញាតឱ្យអ្នកព័ត៌មានចូលនិងមិនបានផ្តល់ព័ត៌មានអ្វីឡើយ ដោយគ្រាន់តែប្រាប់ថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់រដ្ឋាភិបាល និង មានការសម្រសម្រួលដឹកនាំដោយព្រះរាជអាជ្ញា។
តាមការចុះយកព័ត៌មានជាក់ស្តែង អ្នកព័ត៌មានយើងបានពិនិត្យឃើញមានវត្តមានលោកអ៊ុំ រាត្រី អភិបាលខេត្ត លោកគាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង កម្លាំងនគរបាលខេត្តព្រមទាំងនគរបាលព្រំដែន។ ការចុះបង្ក្រាបនេះរហូតមកដល់រសៀលមកដល់ពេលនេះ នៅពុំទាន់ដឹងព័ត៌មានថា ទីតាំងខាងលើនេះជាទីតាំងអនឡាញមានការបោកបញ្ឆោត ឬ ចាប់ជំរិននិងមានជនបរទេសជាសាសន៍អ្វីធ្វើការក្នុងអគារនោះឡើយ។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការបង្ក្រាបទីតាំង ក៏ដូចជាអាគារតូចធំ នៅក្នុងក្រុងប៉ោយប៉ែត តែងតែត្រូវបានកម្លាំងនគរបាល នៃអគ្គស្នងការនគរបាលជាតិ ក៏ដូចជាកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ តែងចុះបង្ក្រាបជាបន្តបន្ទាប់ ។ ហើយមហាជនក៏ដូចជាប្រជាពលរដ្ឋ សង្ឃឹមថា បទបញ្ជារបស់រដ្ឋាភិបាល នឹងធ្វើឲ្យ ការអនុវត្តរបស់សមត្ថកិច្ច កាន់តែទូលំទូលាយក្នុងការចុះបង្ក្រាបបទល្មើសអនឡាញនេះ៕
ដោយ ៖ អពៅ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


