ព័ត៌មានអន្ដរជាតិ
ត្រាំ ប្តឹង Wall Street Journal ទារប្រាក់១០ពាន់លានដុល្លារ ពីបទបរិហារកេរ្តិ៍
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពាក្យប្តឹងពីបទបរិហារកេរ្តិ៍ កាលពីថ្ងៃសុក្រទី១៨ខែកក្កដា ប្រឆាំងនឹងកាសែត Wall Street Journal (WSJ) និងក្រុមហ៊ុនមេរបស់ WSJ គឺក្រុមហ៊ុន News Corp និង Dow Jones ព្រមទាំងអ្នករាយការណ៍ព័ត៌មាន២នាក់ និងម្ចាស់ក្រុមហ៊ុនលោក Rupert Murdoch។ បណ្តឹងរបស់លោក ត្រាំ ដែលដាក់ក្នុងតុលាការសហព័ន្ធរដ្ឋ Florida ទាមទារសំណងចំនួន ១០ពាន់លានដុល្លារ។

យោងតាមពាក្យបណ្ដឹងរបស់លោក ត្រាំ នៅតុលាការ WSJ បានបោះពុម្ភរបាយការណ៍មួយកាលពីថ្ងៃទី១៧ខែកក្កដា ដែលថា លោក ត្រាំ បានផ្ញើលិខិតអបអរខួបកំណើតមួយច្បាប់កាលពីឆ្នាំ២០០៣ ទៅឲ្យអតីតទណ្ឌិតមួយរូបឈ្មោះ Jeffrey Epstein។ ក្នុងលិខិតដែលផ្ញើ ត្រូវ WSJ ផ្សាយថា មានរូបគំនូរអាក្រាតកាយ និងឃ្លាសម្ងាត់មួយថា «សូមឲ្យរៀងរាល់ថ្ងៃជាអាថ៌កំបាំងដ៏អស្ចារ្យមួយទៀត (May every day be another wonderful secret)»។
លោក Jeffrey Epstein ដែលបានស្លាប់កាលពីឆ្នាំ២០១៩ក្នុងបន្ទប់ឃុំឃាំង ធ្លាប់ជាអ្នកហិរញ្ញប្បទានជនជាតិអាមេរិក និងជាជនល្មើសផ្លូវភេទដ៏ស្អុយឈ្មោះមួយរូបនៅក្នុងបណ្តាញឥស្សរជនដ៏មានឥទ្ធិពល ការរំលោភបំពានផ្លូវភេទ និងការជួញដូរផ្លូវភេទ ជាពិសេសក្មេងស្រីមិនទាន់គ្រប់អាយុ។
លោក ត្រាំ បដិសេធយ៉ាងដាច់អហង្ការថា លោកមិនធ្លាប់បានផ្ញើសំបុត្រអ្វីឡើយទៅកាន់ Epstein ហើយថា របាយការណ៍របស់ WSJ គឺជារឿងប្រឌិត និងមាន«ចេតនាព្យាបាទ» ដោយធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោក។ លោកក៏បានអះអាងថា លោក Rupert Murdoch ត្រូវបានព្រមានដោយផ្ទាល់ពីលោកមិនឲ្យផ្សាយរឿងនេះទេ ប៉ុន្តែលោក Murdoch នៅតែអនុញ្ញាតឲ្យចេញបោះពុម្ពព័ត៌មានមិនពិតនេះ។
សូមជម្រាបថា ក្រៅតែពីកាសែត WSJ លោក ត្រាំ ក៏ធ្លាប់ប្ដឹងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតដែរ ដូចជា CNN និង The New York Times ជាដើម៕


ដោយ៖ ឈាង
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


