ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ពុលចំណី លុបចោលការផ្ដល់សក្ខីកម្មនៅតុលាការ ពាក់ព័ន្ធនឹងអំពើពុករលួយ
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃអាទិត្យទី២០ខែកក្កដាថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាពុលអាហារ ដោយបង្ខំឲ្យគាត់ត្រូវលុបចោលការផ្ដល់សក្ខីកម្មនៅតុលាការដែលបានគ្រោងទុក ក្នុងសំណុំរឿងពុករលួយ និងត្រូវសម្រាកនៅផ្ទះជាច្រើនថ្ងៃ។

យោងតាមសេចក្តីថ្លែងការណ៍ លោក ណេតាន់យ៉ាហ៊ូ អាយុ ៧៥ឆ្នាំ បានចាប់ផ្តើមមានរោគសញ្ញានៃការរលាកពោះវៀន និងខ្សោះជាតិទឹក កាលពីល្ងាចថ្ងៃសៅរ៍។ បច្ចុប្បន្នគាត់កំពុងត្រូវបានព្យាបាលដោយការចាក់ទឹកតាមសរសៃ ហើយត្រូវបានគ្រូពេទ្យណែនាំឲ្យធ្វើការពីចម្ងាយ និងសម្រាកយ៉ាងហោចណាស់បីថ្ងៃ។
សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងថា «គាត់នឹងបន្តមើលការខុសត្រូវកិច្ចការរដ្ឋាភិបាលពីគេហដ្ឋានរបស់គាត់នៅក្រុងយ៉េរូសាឡឹម»។
លោក ណេតាន់យ៉ាហ៊ូ បានខកខានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអាទិត្យ ហើយបានពន្យារពេលការបង្ហាញខ្លួនរបស់គាត់នៅក្នុងតុលាការនាថ្ងៃទី២១និង២២កក្កដា ដែលគាត់ត្រូវផ្តល់សក្ខីកម្មនៅក្នុងករណីមួយក្នុងចំណោមករណីជាច្រើនដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត។
សវនាការរបស់លោក ណេតាន់យ៉ាហ៊ូ នឹងត្រូវលើកដល់ថ្ងៃទី៥ខែកញ្ញា ដោយសារបន្ទាប់ពីសវនាការលើកនេះ ប្រព័ន្ធតុលាការអ៊ីស្រាអែលនឹងបិទសម្រាកសម្រាប់រដូវក្ដៅរហូតដល់ខែកញ្ញាទើបដំណើរការឡើងវិញ។
សូមរឭកថា សវនាការរបស់លោក ណេតាន់យ៉ាហ៊ូ ទាក់ទងនឹងការកាត់ក្តីពុករលួយ ត្រូវបានពន្យារពេលជាច្រើនដងរួចមកហើយ បន្ទាប់ពីត្រូវចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩។ មូលហេតុចម្បងៗសម្រាប់ការខកខាន មានដូចជា បញ្ហាសុខភាព សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប ជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល និងការធ្វើដំណើរទៅបរទេស ជាដើម៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


