ព័ត៌មានជាតិ
៣ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករជាង៨៥០០០តោនទៅកាន់ប្រទេសចិន
ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះកម្ពុជាបាននាំចេញអង្ករជាង៨៥០០០តោនទៅលក់នៅប្រទេសចិនដែលជាទីផ្សារធំជាងគេក្នុងចំណោម៤១ប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះមានក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨៥ ៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦ ០៦៦តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០ ៧៩៦តោន ប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩ ០៥២តោន ប្រទេសណេដឺឡែនឈរលំដាប់ទី៥ មានចំនួន ៤ ៤៦៧តោន ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣ ០៣៤តោន ចក្រភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២ ៩៩៧តោន ប្រទេសអេស្ប៉ាញឈរលំដាប់ទី៨ មានចំនួន ២ ៦៩០តោន ប្រទេសអាល្លឺម៉ង់ឈរលំដាប់ទី៩ មានចំនួន ២ ២២៥តោន និង ប្រទេសបែលហ្ស៊ិកឈរលំដាប់ទី១០មានចំនួន២ ០៨៧តោន។

តាមរបាយការណ៍ដដែលបានបន្តថាបរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានការថយចុះបើធៀបនឹងរយៈពេល៣ខែដូចគ្នាឆ្នាំ២០២០កន្លងទៅ។
ជាក់ស្តែង៣ខែឆ្នាំនេះកម្ពុជាបាននាំចេញអង្ករចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០តោនស្មើនឹង(-៣៣,៤៥%) តិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។
ក្នុងនោះមានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០៧ ៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣ ៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧%។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល/ផ្កាម្លិះមានចំនួន ៥៧ ៧១៤តោន ស្មើនឹង ៣៧,៥៥% (សូមបង្ហាញជូនក្នុងតារាងទី២នៃឧបសម្ពន្ធ)៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


