អាជីព
គន្លឹះរកស៊ីធ្វើជាអ្នកមានរបស់មនុស្សស្រី ដោយមិនចាំបាច់ពឹងបុរស
ក្លាយជាអ្នកមាន ឬអ្នកក្រ មិនកំណត់លើភេទនោះទេ។ បុរសជាច្រើនលើលោកនេះ អាចក្លាយជាសេដ្ឋី រីឯស្ត្រីក៏អាចក្លាយជាសេដ្ឋីនីបានដូចគ្នា។
មនុស្សស្រីសម័យទំនើបមិនគួររស់នៅរង់ចាំការជ្រោមជ្រែងពីបុរសទៀតឡើយ ព្រោះយើងអាចក្លាយជាអ្នកមានដោយមិនចាំបាច់ពឹងមនុស្សប្រុស។
បើអ៊ីចឹង គួរចាប់ផ្ដើមរកស៊ីរបៀបណា ដើម្បីមានទ្រព្យជារបស់ខ្លួន ដោយមិនតោងទ្រព្យបុរស?
១. ចេះរៀបចំផែនការ

មនុស្សស្រីគ្រប់រូបត្រូវតែចេះរៀបចំផែនការជីវិតឲ្យបានល្អ ពោលទាំងជីវិតការងារ ព្រមទាំងជីវិតខ្លួនឯង ព្រោះមនុស្សជោគជ័យ និងសេដ្ឋីគ្រប់រូបពោរពេញទៅដោយផែនការជីវិតរៀងៗខ្លួន។
រីឯការរកស៊ីក៏ដូចគ្នាដែរ បើសិនជាចេះរៀបចំផែនការបានល្អ និងច្បាស់លាស់ជាមួយវាទោះបីជាមុខរបរតូចតាចក៏ដោយ វាគង់តែអាចពង្រីកជោគជ័យនៅថ្ងៃណាមួយជាមិនខាននោះទេ។
២. មិនបោះបង់ការរៀន
គ្មានរឿងណាមួយដែលអាចទទួលបានជោគជ័យដោយខ្វះការសិក្សានោះទេ ទោះបីអ្នកនោះក្លាយជាបុគ្គលជោគជ័យកម្រិតកំពូលក៏ដោយ ក៏ការដែលបន្តរៀនសូត្រជានិច្ច ជាការចាំចាច់ត្រូវមានជាទម្លាប់ជាប្រចាំ។ បន្តសិក្សា ជាគន្លឹះដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យដើរទាន់សង្គម។ បើសិនជាស្ត្រីមានអាជីវកម្មខ្លួនឯងផ្ទាល់ ការរៀនសូត្របន្ថែមស្វែងយល់ពីទីផ្សារ ព្រមទាំងដៃគូប្រកួតប្រជែងកាន់តែជារឿងត្រូវយកចិត្តទុកដាក់។
៣. តស៊ូជានិច្ច

មានមនុស្សជាច្រើនដែលបានជួបការលំបាក ជាទូទៅតែងតែបោះបង់វាចោល ជាហេតុធ្វើឲ្យពួកគេមិនអាចស្គាល់នៅភាពជោគជ័យនោះទេ។ ប៉ុន្តែស្រ្តីទាំងឡាយត្រូវដឹង គ្មានអ្នកណាម្នាក់អាចគេចផុតនៅការបរាជ័យនោះឡើយ ហើយបើជួបវា យើងគួរតែអរគុណហើយរឹងមាំឡើង។
នៅពេលដែលយើងបោះបង់ចោលពាក់កណ្តាលទី ប្រាកដកណាស់ យើងពិបាកក្នុងការត្រឡប់មកវិញ ហើយចាប់ផ្តើមពីបាតក្រោមម្តងទៀត។ ដូច្នេះយើងត្រូវតែតស៊ូ ទោះបីបរាជ័យមួយពេលក៏ដោយ នោះទើបអាចទទួលបានជោគជ័យនៅទីបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖ ៨ចំណុច ដែលសហគ្រិនស្ត្រីក្នុងតំបន់អាស៊ីគួរតែយល់ដឹង
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


