ព័ត៌មានជាតិ
ព្រឹកនេះ ពលករខ្មែររាប់ម៉ឺននាក់ បន្តសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន
នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ពលករខ្មែររាប់ម៉ឺននាក់ បានបន្តសម្រុកចេញពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ខណៈ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ចាត់ឱ្យក្រុមការងាររបស់រដ្ឋបាលខេត្ត បន្តសម្របសម្រួល និងដោះស្រាយជូនពលករខ្មែរដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវ និងជូនដំណឹងដល់ពលករខ្មែរដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូនកំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាមិនទាន់បើកប្រាក់ខែ និងគ្មានមធ្យោបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជា តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៧៥ ៧៩ ៧៨ ៧៨ / ០៨៨ ៣៦៩ ៦៦៦៦ ក្រុមការងារ នឹងរង់ចាំជួយសម្របសម្រួលជូន ២៤ ម៉ោង/ ២៤ ម៉ោង។

គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្គ្រាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ និងមកដល់ពេលនេះ សង្កេតឃើញថា មានពលករខ្មែរកាន់តែច្រើនឡើង បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ










-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


