ព័ត៌មានជាតិ
កម្ពុជាបញ្ជូនលិខិតទៅប្រធានាធិបតីអាមេរិក និងពិភពលោកពីការគោរពនូវបទឈប់បាញ់
កម្ពុជាបានបញ្ជូនសេចក្ដីថ្លែងការរបស់ក្រសួងការបរទេសបដិសេធការចោទប្រកាន់ដ៏គ្រោះថ្នាក់របស់ថៃ និងបញ្ជាក់ពីគោរពដ៏ម៉ឹងម៉ាត់របស់កម្ពុជាចំពោះបទឈប់បាញ់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ក្នុងសន្និសីទសារព័តមានព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថាកម្ពុជាគោរពច្បាប់អន្តរជាតិដោះស្រាយទំនាស់ដោយសន្ដិវិធី និងបដិសេធការចោទប្រកាន់របស់ថៃអំពីការចោទប្រកាន់ថាកម្ពុជារំលោភបទឈប់បាញ់ថា ជាការចោទប្រកាន់មិនត្រឹមត្រូវ បង្កការយល់ច្រលំ ពោពេញដោយគ្រោះថ្នាក់សម្រាប់ដំណើរដ៏ផុយស្រួលដល់ការកសាងទំនុកចិត្តប្រទេសទាំងពីរ។
លោកបានបញ្ជាក់បន្ថែមថាកាលពីយប់មិញក្រសួងការបរទេសក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរ ហើយសេចក្ដីថ្លែងការណ៍នេះក៏ត្រូវបានបញ្ជូនទៅប្រធានាធិបតីអាមេរិក ចិន ប្រធានអាស៊ាន អគ្គលេខាធិការUN ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ ព្រមទាំងស្ថានតំណាងអចិន្ត្រៃយ៍ប្រទេសទាំងអស់នៅUNផងដែរ។
លោកថា៖ «កម្ពុជាសូមគូសបញ្ជាក់ថាកម្ពុជាគោរពច្បាប់អន្តរជាតិដោះស្រាយទំនាស់ដោយសន្ដិវិធី ហើយនឹងបន្តការចូលរួមដោយស្ថាបនាជាមួយនឹងប្រទេសថៃដើម្បីសម្រេចបាននូវសន្ដិភាពដ៏ថិតថេរមួយ»។
ជាមួយគ្នានឹងការលើកឡើងនេះលោក ជុំ សុន្ទរី ក៏បានបញ្ជាក់ផងដែរថា កម្ពុជាទាមទារការបង្កើតឱ្យបានឆាប់នូវក្រុមអង្កេតការណ៍ឯករាជ្យមួយដើម្បីធានាតម្លាភាពផ្ទៀងផ្ទាត់ការគោរពកិច្ចព្រមព្រៀងនិងគាំទ្រដល់ការអនុវត្តន៍បទឈប់បាញ់។

ក្នុងសេចក្ដីថ្លែងការណ៍ដែលផ្ញើជូនមេដឹកនាំពិភពលោកនោះកម្ពុជាបានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិកចំពោះការគាំទ្រឱ្យមានបទឈប់បាញ់ ហើយក្នុងនាមជាភាគីព្រមព្រៀងកម្ពុជា «ប្ដេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀង» ព្រមទាំងបានច្រានចោលការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបំពានបទឈប់បាញ់ផងដែរ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «កម្ពុជាសូមបញ្ជាក់ជាថ្មីថាកម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បងរបស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្ដិភាពប៉ុណ្ណោះនោះទេ គឺចង់ឱ្យសន្ដិភាពនេះឋិតឋេរយូរអង្វែងថែមទៀត»។
កម្ពុជានិងថៃបានឈានដល់ការសម្រេចបទឈប់បាញ់មួយកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំទល់មុខមួយនៅប្រទេសម៉ាឡេស៊ី ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីដូណាល់ត្រាំ ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាអ្នកសម្របសម្រួល។ កិច្ចប្រជុំនោះឈានដល់មានបទឈប់បាញ់បន្ទាន់មួយនៅម៉ោង១២យប់ថ្ងៃទី២៨ខែកក្កដា រៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាការយោធភូមិភាគជាប់ព្រំដែន និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅកម្ពុជា។
បន្ទាប់ពីឈានដល់បទឈប់បាញ់នេះអន្តរជាតិបានបង្ហាញការស្វាគមន៍ជាបន្តបន្ទាប់រួមទាំង អាមេរិក បារាំង អង់គ្លេស និងតំណាងសហភាពអឺរ៉ុបផងដែរ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានលើកឡើងថា ការសម្រេចបានជោគជ័យនៃបទឈប់បាញ់នេះបានសង្គ្រោះអាយុជីវិតមនុស្សរាប់ពាន់នាក់ ដែលធ្វើឱ្យលោកមានមោទនភាពផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


