ព័ត៌មានជាតិ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់កូនវីរៈកងទ័ព និង ពលករខ្មែរមកពីថៃ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសផ្តល់អាហារូបករណ៍ដល់កូនៗរបស់វីរកកងទ័ព និងពលករខ្មែរដែលត្រឡបើមកពីប្រទេសថៃវិញ ១០០%។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាសម្រាលបន្ទុក និងលើកទឹកចិត្តដល់វីរៈកងទ័ពកម្ពុជាដែលបានពលី ជីវិត ឬពិការដែលបាត់បង់លទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដូចខាងក្រោម៖
១. ផ្តល់ជូនអាហារូបករណ៍១០០% ដល់កូនវីរៈកងទ័ពកម្ពុជាដែលបានពលីជីវិត ឬពិការដែលបាត់បង់ លទ្ធភាពសេដ្ឋកិច្ច កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស ឬបរិញ្ញាបត្ររង ។ ២.ផ្តល់ជូនអាហារូបករណ៍១០០% ទៅលើការសិក្សាជំនាញភាសា ជូនដល់ពលករ ខ្មែរដែលបានត្រឡប់ មកពីប្រទេសថៃ។
ហេតុនេះ ក្រុមគ្រួសារវីរកងទ័ពកម្ពុជាដែលបានពលីជីវិត ឬពិការ ដែលបាត់បង់លទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ទំនាក់ទំនងសួរព័ត៌មានបន្ថែមតាម រយៈលេខទូរសព្ទ 096 939 9698 /088 613 2123 /010 547 778៕
ដោយ៖ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


