ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មបង្គាឥណ្ឌូណេស៊ីរំពឹងផលប៉ះពាល់ខ្លាំងពីពន្ធ ត្រាំ ដោយការនាំចេញអាចធ្លាក់ចុះ ៣០ %
ឧស្សាហកម្មបង្គារបស់ឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងផលប៉ះពាល់ខ្លាំងពីពន្ធខ្ពស់របស់សហរដ្ឋអាមេរិកដែលនឹងចូលជាធរមាននៅសប្ដាហ៍នេះ ហើយអាចបង្កឱ្យការនាំចេញបង្គាឥណ្ឌូណេស៊ីធ្លាក់ចុះយ៉ាងខ្លាំង និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់កម្មករជិត ១ លាននាក់។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ សហរដ្ឋអាមេរិក ដែលជាទីផ្សារបង្គាធំជាងគេរបស់ឥណ្ឌូណេស៊ីកាលពីឆ្នាំមុន រួមចំណែកប្រមាណ ៦០ ភាគរយ នៃការនាំចេញបង្គាសរុបរបស់ឥណ្ឌូណេស៊ី ១,៦៨ ប៊ីលានដុល្លារ។ យ៉ាងណាមិញ ពន្ធនាំចូល ១៩ ភាគរយ របស់អាមេរិក ដែលចូលជាធរមាននៅទី ៧ សីហា នេះ កំពុងបង្ហាញពីសញ្ញានៃផលប៉ះពាល់ជាបណ្ដើរៗរួចហើយ ដោយវាជួញបង្អែរបង្អង់ការបញ្ជាទិញពីអតិថិជននៅសហរដ្ឋអាមេរិក។
រ៉យទ័របានស្រង់សម្ដីកសិករចិញ្ចឹមបង្គាម្នាក់ ឈ្មោះ Denny Leonardo រស់នៅភាគនិរតីនៃកោះជ្វា ដែលបាននិយាយថា លោកគ្រោងនឹងពង្រីកកន្លែងចិញ្ចឹមបង្គារបស់ខ្លួន ១០០ ស្រះទៀតនៅឆ្នាំនេះ ដែលបច្ចុប្បន្នមានចំនួន ១៥០ ស្រះ។ ប៉ុន្តែដោយសារតែពន្ធ ត្រាំ លោកត្រូវផ្អាកផែនការនេះសិន។
លោក Leonardo បាននិយាយថា៖ «នៅពេលសហរដ្ឋអាមេរិកដាក់សម្ពាធលើការនាំចេញរបស់ឥណ្ឌូណេស៊ី គ្រប់គ្នាកំពុងស្វែងរកឱកាសថ្មីៗដើម្បីធ្វើពិពិធកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក»។
ជុំវិញបញ្ហានេះ អ្នកជំនាញក្នុងឧស្សាហកម្មបង្គាឥណ្ឌូណេស៊ី បានព្រមានថា ពន្ធថ្មីអាចមានផលវិបាកខ្លាំងទូលំទូលាយ។ ប្រធានសមាគមអ្នកចិញ្ចឹមបង្គាឥណ្ឌូណេស៊ី លោក Andi Tamsil បានប៉ាន់ប្រមាណថាការនាំចេញបង្គាសរុបរបស់ឥណ្ឌូណេស៊ី អាចធ្លាក់ចុះ ៣០ ភាគរយ នៅឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ លោក Tamsil បាននិយាយថា៖ «ផលប៉ះពាល់គឺធ្ងន់ធ្ងរ។ ការងារ ១ លាន កន្លែងកំពុងរងហានិភ័យ»។

ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីចុងខែកក្កដា កាត់បន្ថយពន្ធពី ៣២ ភាគរយ មកត្រឹម ១៩ ភាគរយ អតិថិជននៅសហរដ្ឋអាមេរិកនៅតែស្ទាក់ស្ទើរក្នុងការបញ្ជាទិញបង្គាពីឥណ្ឌូណេស៊ី។
ប្រធានសមាគមអាជីវកម្មអាហារសមុទ្រឥណ្ឌូណេស៊ី លោក Budhi Wibowo បាននិយាយថា អត្រាពន្ធថ្មីនេះនៅតែធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីរងនូវគុណវិបត្តិ បើប្រៀបធៀបទៅនឹងប្រទេសដូចជា អេក្វាឌ័រ (នៅអាមេរិកខាងត្បូង) ដែលប្រឈមនឹងពន្ធទាបជាង ១៥ ភាគរយ លើការនាំចេញបង្គាទៅសហរដ្ឋអាមេរិក។
លោក Wibowo បាននិយាយថា ឥឡូវនេះអាជីវកម្មបង្គាឥណ្ឌូណេស៊ីកំពុងធ្វើពិពិធកម្មទីផ្សារទៅប្រទេសផ្សេងទៀត ក្រៅតែពីការនាំចេញទៅអាមេរិក
ចិន ដែលជាប្រទេសនាំចូលបង្គាធំជាងគេលើពិភពលោកតាមបរិមាណ បានទិញបង្គាឥណ្ឌូណេស៊ីត្រឹមតែមួយចំណែកតូចប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ តំណាងឧស្សាហកម្មបង្គាឥណ្ឌូណេស៊ី កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការលក់នៅទីនោះ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


