ព័ត៌មានអន្ដរជាតិ
ក្រៅពីបទឈប់បាញ់កម្ពុជា-ថៃ, លោក អាន់វ៉ា ក៏ធ្លាប់ជួយរកសន្តិភាពនៅភាគខាងត្បូង ហ្វីលីពីន ដែរ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម គឺជាបុគ្គលម្នាក់ដែលខិតខំខ្នះខ្នែងជាទីបំផុត ក្នុងការនាំយកបទបាញ់មកឲ្យកម្ពុជានិងថៃ។

ក្នុងនាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ លោក អាន់វ៉ា បានប្រើប្រាស់ឥទ្ធិពលការទូតរបស់លោកដើម្បីសម្របសម្រួលជម្លោះនេះ ហើយលោកគឺជាកម្លាំងចលករមួយក្នុងការសម្របសម្រួលកិច្ចចរចារវាងមេដឹកនាំកម្ពុជា-ថៃ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។
មិនត្រឹមប៉ុណ្ណឹង ម៉ាឡេស៊ីថែមទាំងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួ ដែលជាជំនួបនាំមេដឹកនាំយោធានិងការទូតកម្ពុជា-ថៃឲ្យមកពិភាក្សាគ្នាដោយផ្ទាល់ទៀតផង។
ក្រៅពីជួយសម្របសម្រួលឲ្យកម្ពុជា-ថៃ លោក អាន់វ៉ា ក៏ធ្លាប់ដើរតួនាទីដ៏សំខាន់ ក្នុងការជួយដោះស្រាយជម្លោះអាយុកាលរាប់ទសវត្សរ៍នៅកោះ មីនដាណាវ នៃប្រទេសហ្វីលីពីន ផងដែរ។

លោកគាំទ្រយ៉ាងខ្លាំងដល់ដំណើរការសន្តិភាពនោះ ដើម្បីបញ្ចប់ជម្លោះរវាងរដ្ឋាភិបាលហ្វីលីពីននិងក្រុមបះបោរមូស្លីម (MILF) នៅភាគខាងត្បូង។ ក្នុងនាមជាប្រទេសជិតខាង ម៉ាឡេស៊ីបានជួយសម្របសម្រួលកិច្ចចរចាជាច្រើនលើកច្រើនសា ហើយចុងក្រោយក៏នាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយនៅឆ្នាំ២០១៤។
ជាលទ្ធផលនៃកិច្ចព្រមព្រៀង CAB, តំបន់ស្វយ័ត Bangsamoro ត្រូវបានបង្កើតឡើងនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលបញ្ចប់ជម្លោះប្រដាប់អាវុធដ៏យូរអង្វែង និងបាននាំមកនូវសន្តិភាពដល់តំបន់។
យោងតាមរបាយការណ៍ពីស្ថាប័នអន្តរជាតិមួយចំនួន ដូចជាធនាគារពិភពលោក, តួលេខមនុស្សស្លាប់ក្នុងជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃមួយនេះ មានចន្លោះពី ១២០ ០០០ ទៅ ១៥០ ០០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ថា បទឈប់បាញ់កម្ពុជា-ថៃ ជាសមិទ្ធផលដ៏ធំមិនធ្លាប់មាន សម្រាប់អាស៊ាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


