ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ថា បទឈប់បាញ់កម្ពុជា-ថៃ ជាសមិទ្ធផលដ៏ធំមិនធ្លាប់មាន សម្រាប់អាស៊ាន
ក្នុងសុន្ទរកថាអំឡុងទិវាអាស៊ានលើកទី៥៨ នៅថ្ងៃសុក្រទី៨ខែសីហាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានសាទរចំពោះបទឈប់បាញ់កម្ពុជា-ថៃ ហើយប្រកាសថា បទឈប់បាញ់យ៉ាងរហ័សនិងមានប្រសិទ្ធភាពនេះគឺជាសមិទ្ធផលដ៏ធំមិនធ្លាប់មានពីមុនមកសម្រាប់អាស៊ាន។

តាមសម្តីលោក អាន់វ៉ា ដែលយកមកចុះផ្សាយដោយសារព័ត៌មាន Bernama, បទឈប់បាញ់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំពីសំណាក់មេដឹកនាំរបស់អាស៊ាន ក្នុងការដោះស្រាយជម្លោះ។
ស្របពេលជាមួយគ្នានោះដែរ លោកអះអាងថា ភាគជោគជ័យនេះអាចកើតឡើងបាន តាមរយៈកិច្ចសហប្រតិបត្តិការជាច្រើនកម្រិត ដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ, កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ និងទំនុកចិត្តដែលកសាងឡើងក្នុងចំណោមមេដឹកនាំអាស៊ាន។
សូមជម្រាបជាថ្មី ដោយមានម៉ាឡេស៊ីជាម្ចាស់ផ្ទះ, កិច្ចប្រជុំ GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ីផ្ទាល់ សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃព្រហស្បតិ៍ គឺភាគីទាំងពីរ បានឯកភាពគ្នាទៅលើលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងបទឈប់បាញ់ និងការរៀបចំយន្តការតាមដានសម្រាប់ការអនុវត្តលើបទឈប់បាញ់នេះ។

ក្នុងនោះ កម្ពុជា-ថៃ បានជំរុញរៀបចំឲ្យបានឆាប់រហ័សបំផុត និងដាក់ឲ្យអនុវត្តនូវយន្តការតាមដាន ត្រួតពិនិត្យពីក្រុមសង្កេតការណ៍អាស៊ានលើការអនុវត្តបទឈប់បាញ់។
សហរដ្ឋអាមេរិកនិងចិន បានប្រកាសបន្តគាំទ្របទឈប់បាញ់ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ់ដោយភាគីកម្ពុជា និងថៃ។
ចំណែក ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តរូវេនអាស៊ាននៅឆ្នាំនេះវិញ ក៏បានប្រកាសថា នឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួលដោះស្រាយជម្លោះកម្ពុជា-ថៃ ទៅតាមការឯកភាពដោយភាគីទាំងពីរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


