ព័ត៌មានជាតិ
លោកស្រី លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ អញ្ជើញចុះសួរសុខទុក្ខ នាំយកថវិកាជូនយោធិនរងរបួសក្នុងសមរភូមិការពារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
កាលពីរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ លោកស្រី លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់ខ្លួន ជូនដល់យោធិនរងរបួសក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៣ នៅរាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន) , មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។



ក្នុងគ្រាអញ្ជើញចុះសួរសុខទុក្ខនេះ លោកស្រី លីម ដារ៉ែន ជួន ណារិន្ទ បានសម្តែងក្តីមោទនភាពប្រកបដោយអារម្មណ៍ និងទឹកចិត្តពោរពេញទៅដោយមនោសញ្ចេតនារាប់អាន និងសម្តែងការស្ញប់ស្ញែងយ៉ាងក្រៃលែងជាទីបំផុតចំពោះវីរភាពដ៏មោះមុតអង់អាចក្លាហានរបស់វីរកងទ័ព នៃយើង។ របួសដែលយោធិនកំពុងទទួលរងនៅពេលនេះ ជាសក្ខីភាពបញ្ជាក់បានយ៉ាងច្បាស់អំពីស្មារតីភាពស្មោះស្ម័គ្រក្នុងការការពារដែនអធិបតេយ្យភាពទឹកដីរបស់ប្រទេសកម្ពុជា មិនឲ្យជាតិសាសន៍ដទៃណាមួយមកឈ្លានពាន ឬរំលោភបំពានបានឡើយ។



លោកស្រី លីម ដារ៉ែន ជួន ណារិន្ទ បានមានប្រសាសន៍លើកទឹកចិត្តទៅកាន់យោធិនកំពុងរងរបួស សូមកុំគិតច្រើន និងកុំមានការព្រួយបារម្ភច្រើនអី ព្រោះអ្វីៗ ដែលបងប្អូនបានធ្វើនេះ វាស័ក្តិសមបំផុតហើយ ដែលសូម្បីតែលោកស្រី ស្វាមី និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស នឹងចងចាំទុកក្នុងចិត្តជានិច្ចពីវីរភាពដ៏ហានក្លារបស់បងប្អូនសម្រាប់ប្រទេសជាតិនៅក្នុងកាលៈទេសៈដ៏សំខាន់មួយនេះ។


ឆ្លៀតក្នុងឱកាសដដែលនោះ លោក ជួន ណារិន្ទ ក្នុងនាមជាស្វាមី និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកនៅជួរក្រោយ គឺតែងតែនៅជិត និងកៀកក្បែរជានិច្ចជាមួយកងទ័ពសមរភូមិមុខ ដោយមិនទៅណាចោលនោះឡើយ។ ពិសេសប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែល សម្តេចទាំងទ្វេ តែងតែនៅគិតគូរជានិច្ចជាមួយកងទ័ពសមរភូមិមុខ ក៏ដូចជាយោធិនរងរបួស ឬយោធិនពលីកម្ម ក្នុងបុព្វហេតុប្រទេសជាតិ។


លោក ជួន ណារិន្ទ និងលោកស្រី សូមឲ្យយោធិនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យទាំង ០៣ ខាងលើនេះ សូមព្យាយាមសម្រាកឲ្យបានច្រើន ហូបឲ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និង សូមជូនពរឲ្យបងប្អូនឆាប់ជាសះពីរបួស និងឆាប់បានវិលត្រឡប់ទៅសម្រាកនៅភូមិឋានវិញរៀងៗ ខ្លួន នៅពេលខាងមុខ។


យោធិនទាំងអស់ដែលទទួលបានការចុះសួរសុខទុក្ខពីសំណាក់លោកស្រី ក៏បានសម្តែងអារម្មណ៍រំភើបរីករាយ និងសូមថ្លែងអំណរគុណចំពោះលោកស្រី និងក្រុមគ្រួសារ បានចំណាយពេលវេលាអញ្ជើញចុះមកសួរសុខទុក្ខ ដោយពួកគាត់ចាត់ទុកថា សកម្មភាពនេះ គឺជាការបញ្ជាក់ឲ្យឃើញពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមខ្មែរ មិនថាទោះក្នុងតម្លៃ ឬកាលៈទេសៈណាមួយនោះទេ ពោលគឺខ្មែរតែងចេះជួយយកអាសាគ្នាជានិច្ច៕
អត្ថបទ ៖ សុភា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


