Connect with us

ព័ត៌មានជាតិ

ស្រ្តីជនជាតិដើមភាគតិចទទួលមរណភាពដោយសារជម្ងឺរ៉ាំរ៉ៃ បន្សល់ទុកកូន៤នាក់ ក្នុងស្ថានភាពក្រលំបាក

បានផុស

នៅ

ស្រ្តីជនជាតិដើមភាគតិចឈ្មោះ ម៉ែន លឹម អាយុ ៣០ ឆ្នាំ រស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី បានទទួលមរណៈភាព ដោយបន្សល់ទុកកូនៗចំនួន ៤នាក់ ក្នុងនោះទារុកអាយុ ៥​ខែ ម្នាក់។  មរណភាពនេះ កើតឡើងបន្ទាប់ពីអ្នកស្រីបានដើរដួលគួបផ្សំជាមួយនឹងជម្ងឺរ៉ាំរ៉ៃប្រចាំកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាលី ក្រាច ជាមេភូមិឡាមើយ បានឱ្យដឹងថា ស្ត្រីរូបនោះពីមុនមកមានជម្ងឺស្បូន ប៉ុន្តែក្រោយព្យាបាលបានធូរស្រាល និងមានកម្លាំងជាងមុន ក៏ទៅធ្វើការងារស្រែចម្ការដូចធម្មតា។ ប៉ុន្តែនៅថ្ងៃទី ១០ ខែសីហា ពេលគាត់ត្រឡប់ពីស្រែមកដល់ផ្ទះវិញ ដើរសុខៗក៏ដួលប្រកាច់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យស្រុក។ លោកថា៖«តែដោយអ្នកជម្ងឺមានអាការៈធ្ងន់ធ្ងរពេក ក៏បញ្ចូនបន្តទៅមន្ទីរខេត្ត ហើយខាងពេទ្យមិនអាចសង្គ្រោះបាន ក៏បានទទួលមរណភាពតែម្តងទៅ»។

ចំណែកគ្រូពេទ្យទ្រទ្រង់សុខភាពប្រចាំតំបន់នោះ កញ្ញា ណា ង៉ែត ឱ្យដឹងថា​ ក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះដែរ ប៉ុន្តែដោយសារស្រ្តីនោះមានជំងឺប្រចាំកាយ អាការៈធ្ងន់ធ្ងរ ទើបមិនអាចសង្គ្រោះទាន់។

ក្រោយម្តាយទទួលមរណភាព បានបន្សល់ទុកូន ៤នាក់ ស្រី៣នាក់ និងប្រុសម្នាក់ ខណៈស្ថានភាពគ្រួសារជួបការលំបាក។ បុរសជាប្តី បានថ្លែងប្រាប់ថា បន្ទាប់ពីភរិយាស្លាប់ទៅធ្វើឱ្យស្ថានភាពក្នុងគ្រួសារកាន់តែលំបាក ណាមួយកូនត្រូវទៅរៀន ហើយត្រូវចិញ្ចឹមកូនតូចអាយុ ៥ ខែ ដែលធ្វើលោកពិបាកចេញទៅរកការងារធ្វើ ឬធ្វើស្រេ។ ក្នុងន័យនេះ លោកអំពាវនាវដល់សប្បុរជនមេត្តាផ្តល់ជំនួយជាសម្ភារៈ ឬគ្រឿងឧបភោគ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម