ព័ត៌មានអន្ដរជាតិ
ផ្ដើមពីខ្សែកពេជ្រ នាឡិកា និងកាបូប ទើបនាំឲ្យចាប់ខ្លួនអតីតជំទាវទីមួយ ពីបទពុករលួយ
ផ្ដើមពីខ្សែកពេជ្រ Vacheron Constantin នាឡិកាទៅកាបូប Dior – អំណោយនីមួយៗទាក់ទងនឹងបណ្តាញនៃអំណាច លុយ ឥទ្ធិពលនយោបាយនៅក្នុងករណីដ៏រន្ធត់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដែលនោះធំនាមឲ្យហើយជាមូលហេតុធំនាំឲ្យលោកស្រីត្រូវចាប់ខ្លួនពីបទពុករលួយ។

កាលពីថ្ងៃទី១២ ខែសីហា តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោកស្រី Kim Keon Hee ភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យនៃការបំផ្លាញភស្តុតាង។ លោកស្រីបានប្រឈមមុខនឹងការចោទប្រកាន់ចំនួន ១៦ ពាក់ព័ន្ធនឹងការឃុបឃិតគ្នាក្នុងការគ្រប់គ្រងភាគហ៊ុន ការស៊ីសំណូក និងការរំលោភលើឥទ្ធិពលនយោបាយ។
ជាងនេះទៀតដែរ ស្វាមីដែលជាអតីតប្រធានាធិបតី Yoon Suk Yeol កំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភបំពានទាក់ទងនឹងការសម្រេចចិត្តប្រកាសច្បាប់អាជ្ញាសឹកនៅចុងឆ្នាំ ២០២៤ ។
អ្នកស្រីគឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយទ្រព្យសម្បត្តិភាគច្រើនរបស់ប្តីប្រពន្ធអ្នកមានអំណាច រួមទាំងផ្ទះល្វែងរបស់ពួកគេ គឺជាកម្មសិទ្ធិផ្ទាល់ខ្លួនដែរ។ ក្នុងអាណត្តិរបស់ Yoon លោកស្រី Kim បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើន ប៉ុន្តែមិនត្រូវបានកាត់ទោសទេ។
ទោះបីជាបែបនេះក្ដី នៅឯការសួរចម្លើយ អតីតជំទាវទី១វ័យ៥២ឆ្នាំ បានសារភាពកំហុសឆ្គងមុនពេលចូលការិយាល័យរដ្ឋអាជ្ញាពិសេសនៅទីក្រុងសេអ៊ូលថា «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការបង្កបញ្ហា ខ្ញុំពិតជាសោកស្ដាយដែលជនមិនស្គាល់មុខដូចខ្ញុំបានបង្កការព្រួយបារម្ភដល់ប្រជាជនទូទាំងប្រទេស។ ទោះបីជាមនុស្សមិនសំខាន់ក៏ដោយ តែខ្ញុំនឹងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត»។
ដោយឡែក សម្រាប់អំណោយដ៏ប្រណិតដែលបានរៀបរាប់នៅក្នុងករណីរួមមាន៖
-ខ្សែក Van Cleef & Arpels Snowflake ធ្វើពីមាស និងពេជ្រពណ៌ស 18K ដែលមានតម្លៃ ៨៣.៥ លានវ៉ុន។ អ្នកស្រីពាក់វាពេលចូលរួមកិច្ចប្រជុំកំពូល NATO ឆ្នាំ ២០២២ ជាមួយស្វាមី។ ដំបូងឡើយ គាត់បានអះអាងថា វាជារបស់ក្លែងក្លាយដែលទិញនៅទីក្រុងហុងកុង ប៉ុន្តែ Seohee Construction បញ្ជាក់ថា បានទិញខ្សែកនោះ ហើយបានប្រគល់ឲ្យលោកស្រី Kim។
-នាឡិកា Vacheron Constantin Historiques American 1921 តម្លៃដើម ៥៤ លានវ៉ុន តែអ្នកស្រី ចំណាយត្រឹមតែ ៥លានវ៉ុន។ អ្នកជំនួញ Seo បានទិញវាឲ្យលោកស្រី Kim មុនពេលក្រុមហ៊ុនរបស់គាត់ទទួលបានកិច្ចសន្យាផ្គត់ផ្គង់សត្វឆ្កែមនុស្សយន្តដល់ការិយាល័យប្រធានាធិបតី។
_ កាបូបដៃ Diorមានតម្លៃ ៣លានវ៉ុន បានទទួលពីគ្រូគង្វាលជនជាតិកូរ៉េ-អាមេរិកក្នុងឆ្នាំ ២០២២។ ដំណើរការរបស់កញ្ញា គីម ទទួលកាបូបត្រូវបានគេថតដោយកាមេរ៉ាលាក់។ វីដេអូនេះត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ។
-ស្បែកជើងម៉ាក Chanel ទំហំ ៣៩ សង្ស័យថាជាអំណោយពីមនុស្សពាក់ព័ន្ធនឹងអង្គការសាសនា សហព័ន្ធគ្រួសារដើម្បីសន្តិភាព និងការបង្រួបបង្រួមពិភពលោក។អ្នកស្រីពាក់ស្បែកជើងទំហំ ៤១ ធ្វើឲ្យមានការសង្ស័យថា អំណោយនោះមិនមែនសម្រាប់អ្នកស្រីទេ។
ក្នុងនាមជាភរិយារបស់អតីតប្រធានាធិបតី លោកស្រីត្រូវបានចាត់តាំងបន្ទប់ឃុំឃាំងទោលដែលមានទំហំប្រហែល ៦,៦ ម៉ែត្រការ៉េ មានទូ ទូរទស្សន៍ បន្ទប់ទឹក តុបត់ និងពូក។ អ្នកស្រី មិនបានហូបបាយតាំងពីចុងថ្ងៃទី១២ ខែសីហា ហើយមានសុខភាពខ្សោយ។
លើសពីនេះទៀតដែរ លោកស្រី Kim បានប្រើសិទ្ធិរក្សាភាពស្ងៀមស្ងាត់ក្នុងអំឡុងពេលភាគច្រើននៃសម័យសួរចម្លើយដែលមានរយៈពេលជាងបួនម៉ោងនៅព្រឹកនេះ ថ្ងៃទី ១៤ ខែសីហា។ ព្រះរាជអាជ្ញាពិសេសត្រូវបានគេរំពឹងថានឹងកោះហៅលោកស្រីម្តងទៀតនៅថ្ងៃទី ១៨ ខែសីហា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតជំទាវទីមួយកូរ៉េខាងត្បូង Kim Keon Hee ត្រូវចាប់ខ្លួនដាក់ពន្ធនាគារពីបទពុករលួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


