ព័ត៌មានអន្ដរជាតិ
អតីតជំទាវទីមួយកូរ៉េខាងត្បូង Kim Keon Hee ត្រូវចាប់ខ្លួនដាក់ពន្ធនាគារពីបទពុករលួយ
អតីតជំទាវទីមួយរបស់កូរ៉េខាងត្បូង Kim Keon Hee ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២៥ បន្ទាប់ពីតុលាការក្រុងសេអ៊ូលបានអនុម័តដីកាលើការចោទប្រកាន់ពីបទពុករលួយជាច្រើនករណី រួមទាំងការស៊ីសំណូក និងការក្លែងបន្លំភាគហ៊ុន។

លោកស្រី Kim បានក្លាយជាអតីតជំទាវទីមួយដំបូងគេរបស់កូរ៉េខាងត្បូង ដែលត្រូវបានឃុំខ្លួន ខណៈស្វាមីរបស់លោកស្រីដែលជាអតីតប្រធានាធិបតី Yoon Suk Yeol ក៏កំពុងត្រូវជាប់ពន្ធនាគារផងដែរ ដោយប្រឈមមុខនឹងការកាត់ទោសពីបទបះបោរ និងការរំលោភបំពានអំណាច។
តុលាការកណ្តាលក្រុងសេអ៊ូល បានចេញដីកាចាប់ខ្លួន បន្ទាប់ពីមានការអះអាងថា លោកស្រី Kim បានទទួលយកអំណោយដ៏ប្រណិតដោយខុសច្បាប់ ដូចជា បន្តោងខ្សែ ក Van Cleef តម្លៃជាង ៦០លានវ៉ុន និងកាបូបម៉ាក Chanel។ រដ្ឋអាជ្ញាចោទប្រកាន់ថា លោកស្រីបានទទួលរបស់ទាំងនេះជាថ្នូរនឹងការអនុគ្រោះផ្នែកនយោបាយ ជាមួយនឹងម្ចាស់ជំនួយ រួមទាំងឥស្សរជនអាជីវកម្ម និងក្រុមសាសនា។
ក្នុងអំឡុងពេលសវនាការ លោកស្រី Kim ដែលស្លៀកពាក់ឈុតខ្មៅ បានរក្សាភាពស្ងៀមស្ងាត់ ខណៈរង់ចាំការសម្រេចរបស់តុលាការ មុនពេលត្រូវបញ្ជូនខ្លួនទៅមន្ទីរឃុំឃាំង។ រដ្ឋអាជ្ញាបានបញ្ជាក់ថា ការចាប់ខ្លួនលោកស្រីគឺជាការចាំបាច់ ដោយសារតែមានការព្រួយបារម្ភថា លោកស្រីអាចនឹងរំខានដល់ព័ស្តុតាង។
លោកស្រី Kim បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថា បន្តោងខ្សែ ក នោះជារបស់ក្លែងក្លាយ ដែលបានទិញរាប់សិបឆ្នាំមុនមកម៉្លេះនៅទីក្រុងហុងកុង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេតទទូចថា វាគឺជាអំណោយពីក្រុមហ៊ុនសំណង់មួយ ដែលឲ្យលោកស្រីពាក់នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូឆ្នាំ២០២២។ ក្រុមមេធាវីរបស់លោកស្រីធ្លាប់បានច្រានចោលការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន។
បើនិយាយពីស្វាមីលោកស្រីវិញ គឺលោក Yoon កំពុងប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត ឬសូម្បីតែទោសប្រហារជីវិត៕

ដោយ៖ ឈាង
ចុចអាន៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទសួរអតីតជំទាវទី ១ ពាក់ព័ន្ធសំណុំរឿងពុករលួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


