ព័ត៌មានជាតិ
អាជ្ញាធរក្រុងតាខ្មៅ ប្រកាសបើកដំណើរការឡើងវិញនូវ លំនៅដ្ឋានទីក្រុងរណប សិរីមង្គល
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ដែលមានទីលំនៅស្ថិតក្នុងបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ចំនួន២៥៣គ្រួសារ មានសមាជិកចំនួន៧៥០នាក់ ដែលត្រូវដល់ពេលកំណត់ក្នុងការបិទបញ្ចប់ការធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរក្រុង និងមានការខិតខំព្យាយាម អត់ធ្មត់គ្រប់យ៉ាង ក្នុងការធ្វើចត្តាឡីស័ក តាំងពីដើមរហូតដល់ពេលបញ្ចប់ បានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។

បន្ថែមពីលើនេះ លោកអភិបាលក្រុងតាខ្មៅ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើទោះបីបានបញ្ចប់ការធ្វើចត្តាឡីស័ក និងមិនមានផ្ទុកជំងឺកូវីត-១៩ ក៏ដោយ ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវនាំគ្នាបន្តរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាកុល ឬជែល ឲ្យបានញឹកញាប់ ករណីមានបញ្ហាសុខភាពគួរឲ្យសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ និងគ្រូពេទ្យជាបន្ទាន់ ជាពិសេសត្រូវអនុវត្តតាមវិធានការ ការពាររបស់សម្តេចតេជោ គឺ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា។

នាឱកាសនោះដែរ អាជ្ញាធរក្រុងខ្មៅ និងមន្ត្រីពាក់ព័ន្ធក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្តកណ្តាល ចែកជូនដល់ប្រជាពលរដ្ឋទាំង៧៥០នាក់ ក្នុងម្នាក់ទទួលបាន សារុង១ ទឹកលាងដៃ១ដប ម៉ាស់១០បន្ទះ និងថវិការ៥ម៉ឺនរៀល។
គួរំលឹកដែរថា ការបិទជាបណ្ដោះអាសន្ន និងដាក់ឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងបុរីនេះធ្វើចត្តាឡីស័ក គឺបន្ទាប់ពីអជ្ញាធរបានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន៧នាក់ ដែលរស់នៅក្នុងបុរីខាងលើ កាលពីពេលកន្លងទៅនេះ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


