ព័ត៌មានអន្ដរជាតិ
អតីតជំទាវទី១កូរ៉េ សុំទោសជាសាធារណៈ ក្រោយចោទប្រកាន់សូកប៉ាន់ និងពុករលួយ
អតីតជំទាវទី១ Kim Keon Hee បានសុំទោសជាសាធារណៈ ដោយនិយាយថា គាត់មិនផ្តល់លេសទៀតទេ បន្ទាប់ពីត្រូវបានចោទប្រកាន់ និងឃុំខ្លួនកាលពីថ្ងៃសុក្រ ក្រោមបទចោទប្រកាន់ រួមទាំងការរំលោភលើច្បាប់មូលនិធិនយោបាយ។ នេះបើយោងតាមការចុះផ្សាយពីភ្នាក់ងារ KJD កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០២៥។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្តល់ដោយអ្នកតំណាងផ្លូវច្បាប់របស់គាត់ថា «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបង្កការព្រួយបារម្ភជាសាធារណៈនៅក្នុងស្ថានភាពនេះ ហើយខ្ញុំរងទុក្ខជារៀងរាល់ថ្ងៃ ។ ប៉ុន្តែខ្ញុំនឹងមិនផ្តល់លេសក្នុងកាលៈទេសៈណាមួយឡើយ»។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមទីប្រឹក្សាពិសេសដែលដឹកនាំដោយ Min Joong-ki បានចោទប្រកាន់លោកស្រី Kim ពីបទរំលោភលើច្បាប់ទីផ្សារមូលធន និងច្បាប់មូលនិធិនយោបាយ ក៏ដូចជាការសូកប៉ាន់ក្រោមច្បាប់ស្តីពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មជាក់លាក់។
ការចោទប្រកាន់នេះបានកើតឡើង ៥៨ ថ្ងៃ បន្ទាប់ពីទីប្រឹក្សាពិសេសបានបើកការស៊ើបអង្កេតរបស់ខ្លួននៅថ្ងៃទី ២ ខែកក្កដា។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរដ្ឋធម្មនុញ្ញកូរ៉េដែលទាំងអតីតប្រធានាធិបតីនិងប្តីប្រពន្ធរបស់ពួកគេកំពុងប្រឈមមុខនឹងការកាត់ក្តី ខណៈពេលដែលត្រូវបានឃុំខ្លួន។ ចំណែក អតីតប្រធានាធិបតី Yoon Suk Yeol ក៏ត្រូវបានកាត់ទោសរួចហើយ បន្ទាប់ពីត្រូវបានចោទប្រកាន់ដោយទីប្រឹក្សាពិសេសដាច់ដោយឡែកពីគ្នាលើការចោទប្រកាន់ពីបទបះបោរ។
ចំពោះអតីតជំទាវទី១ ក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទដើរតួជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុនៅក្នុងករណីក្លែងបន្លំភាគហ៊ុនរបស់ Deutsch Motors ដោយបំពានច្បាប់ទីផ្សារមូលធន និងទទួលបានខ្សែកដ៏ប្រណិត និងវត្ថុមានតម្លៃផ្សេងទៀតពីព្រះវិហារបង្រួបបង្រួមតាមរយៈសាវ័ក Jeon Seong-bae ដែលគេស្គាល់ថា Geon Jin បង្កើតបានជាសំណូកក្រោមច្បាប់ស្តីពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតនាយករដ្ឋមន្ត្រី និងអតីតជំទាវទីមួយកូរ៉េខាងត្បូង ចោទប្រកាន់ពីបទបះបោរ និងសូកប៉ាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


