ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រី និងអតីតជំទាវទីមួយកូរ៉េខាងត្បូង ចោទប្រកាន់ពីបទបះបោរ និងសូកប៉ាន់
យោងតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង បានធ្វើការចោទប្រកាន់ទៅលើភរិយារបស់អតីតប្រធានាធិបតី Yoon Suk Yeol ពីបទសូកប៉ាន់ និងការចោទប្រកាន់ផ្សេងទៀតដែលកំពុងតែស៊ើបអង្កេតបន្ត។

អ្នកនាំពាក្យអយ្យការបាននិយាយថា ព្រះរាជអាជ្ញាពិសេសដែលស៊ើបអង្កេតវិបត្តិច្បាប់អាជ្ញាសឹករបស់ប្រទេស ក៏បានចោទប្រកាន់ទៅលើ អតីតនាយករដ្ឋមន្ត្រី Han Duck-soo ដែលត្រូវបានតែងតាំងដោយលោក Yoon ពីបទចោទប្រកាន់លើបទបះបោរ និងប្រព្រឹត្តិអំពើរភូតកុហក។
ការចោទប្រកាន់ទៅលើ អតីតជំទាវទីមួយគឺលោកស្រី Kim Keon Hee និងលោក Han Duck-soo គឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសចំនួន ៣ ដែលធ្វើឡើងក្រោមរដ្ឋាភិបាលរបស់ប្រធានាធិបតី Lee Jae Myung ដោយផ្តោតលើតំណែងប្រធានាធិបតី Yoon ក្រោយត្រូវដកចេញពីតំណែងកាលពីខែមេសា និងបានចាប់ខ្លួនកាលពីខែមុនជុំវិញ ការប្រកាសច្បាប់អាជ្ញាសឹកនៅខែធ្នូ ឆ្នាំមុន។
ជាងនេះដែរ សូម្បីតែរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីសុវត្ថិភាពរបស់លោក Yoon Suk Yeol និងមេបញ្ជាការយោធាជាន់ខ្ពស់ ព្រមទាំងមន្ត្រីប៉ូលិសជាច្រើននាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនរួចហើយ ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការដាក់ច្បាប់អាជ្ញាសឹកដូចគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Psy ទទួលស្គាល់ថា បានប្រើថ្នាំផ្លូវចិត្តខុសច្បាប់ពិតមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


