ព័ត៌មានអន្ដរជាតិ
សុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី កាន់តែយ៉ាប់យ៉ឺនក្នុងកន្លែងឃុំឃាំង
កូនប្រុសរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និយាយថា សុខភាពម្តាយរបស់ខ្លួនកាន់តែយ៉ាប់យ៉ឺន ហើយថាលោកស្រីត្រូវការការថែទាំសុខភាពជាបន្ទាន់ និងអំពាវនាវឲ្យមានការដោះលែងបន្ទាប់ពីលោកស្រីជាប់ក្នុងការឃុំឃាំងរបស់យោធាអស់រយៈពេលជាងបីឆ្នាំមកហើយ។

Kim Aris ដែលជាកូនប្រុស លោកស្រី ស៊ូជី បានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រថា អ្នកស្រី ស៊ូជី ដែលមានអាយុ ៨០ឆ្នាំ បានស្នើសុំទៅជួបគ្រូពេទ្យឯកទេសជំងឺបេះដូងកាលពីមួយខែមុន ប៉ុន្តែវាមិនច្បាស់ថាតើសំណើរបស់លោកស្រីត្រូវបានអនុញ្ញាតឬយ៉ាងណានោះទេ។ Aris បាននិយាយថា លោកស្រី ស៊ូជី ក៏មានបញ្ហាឆ្អឹង និងអញ្ចាញធ្មេញផងដែរ ហើយលោកស្រីប្រហែលជាបានរងរបួសក្នុងអំឡុងពេលការរញ្ជួយដីដ៏ធំមួយនៅក្នុងខែមីនា ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ Aris បាននិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ យើងមិនដឹងច្បាស់ថាតើគាត់នៅមានជីវិតឬអត់ទេ»។
គួររម្លឹកថាលោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលរបបយោធារបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) បានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី។ លោកស្រី ត្រូវបានកាត់ទោសលើការចោទប្រកាន់ចំនួន១៩រួមទាំងអំពើពុករលួយឲ្យជាប់គុក ៣៣ ឆ្នាំ ក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម ២៧ ឆ្នាំ ។ ទីតាំងពិតប្រាកដដែលឃុំខ្លួនលោកស្រីនៅតែមិនមានអ្នកដឹងច្បាស់លាស់ ទោះបីជាប្រភពកាលពីឆ្នាំមុនថាលោកស្រីត្រូវបានគេឃុំឃាំងតែម្នាក់ឯងនៅក្នុងពន្ធនាគារក្នុងទីក្រុង Naypyidaw ក៏ដោយ។
លោកស្រីបានឈ្នះរង្វាន់ណូបែលសន្តិភាព និងជាកូនស្រីរបស់មេដឹកនាំឯករាជ្យ អ៊ុងសាន នឹងត្រូវបានឃុំខ្លួនក្នុងផ្ទះរយៈពេល ១៥ ឆ្នាំចន្លោះឆ្នាំ ១៩៨៩និង ២០១០។ បន្ទាប់ពីការដោះលែងលោកស្រីបានជួយដឹកនាំប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលខ្លីនៃការគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ។ ក្រុមសិទ្ធិមនុស្សអន្តរជាតិបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការដោះលែងលោកស្រីដោយព្រមានថាការឃុំខ្លួនយូរ និងការខ្វះខាតការថែទាំសុខភាពគំរាមកំហែងដល់អាយុជីវិតរបស់លោកស្រី៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


