ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចូលរួមកម្មវិធីប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ នៅខេត្តក្រចេះ
លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រព្រឹត្តទៅនៅខេត្តក្រចេះ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។


កម្មវិធីនេះ ក៏មានការចូលរួមពី លោកស្រី Esther McFarlane ប្រធានផ្នែកអប់រំ នៃអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ព្រមទាំងវត្តមានចូលរួមពីសំណាក់ ឯកឧត្ដម និងលោកជំទាវ ដែលជាថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

ទិវាអក្ខរកម្មជាតិនាឆ្នាំនេះប្រារព្ធឡើងក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល» ដែលគូសបញ្ជាក់អំពីតួនាទី នៃអក្ខរកម្មសម្រាប់មនុស្សជាតិ និងសង្គម ខណៈប្រទេសកម្ពុជាកំពុងខិតខំប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយការអភិវឌ្ឍធនធានមនុស្សនៅតែជាបេះដូង នៃវឌ្ឍនភាពជាតិ។

អក្ខរកម្មផ្ដល់អំណាចដល់ប្រជាជនកម្ពុជាជាមួយនឹងជំនាញចាំបាច់ ដើម្បីទទួលបានការអប់រំ និងការងារ ការកសាងសង្គមពុទ្ធិ និងប្រកបដោយបរិយាបន្ន ដែលជាផែនការយុទ្ធសាស្ត្រអប់រំ (ESP ២០២៤-២០២៨) នៅកម្ពុជា បានដាក់អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសសរស្ដម្ភ ដើម្បីសម្រេចបាននូវការអប់រំប្រកបដោយបរិយាបន្ន សមធម៌ និងគុណភាព។

តាមរយៈប្រធានបទនេះ គឺស្របទៅនឹងទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ពោលគឺកសាងឱ្យបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល៕


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


