Connect with us

ព័ត៌មានជាតិ

ពលរដ្ឋបន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ខណៈមន្ត្រីជំនាញពន្លឿនប្រសិទ្ធភាព បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

បានផុស

នៅ

ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូចាស់), បាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូចាស់) និងប្រជាពលរដ្ឋដែលទើបគ្រប់អាយ ១៥ ឆ្នាំ ក្នុងឆ្នាំ ២០២៦ ដល់អាយុ ១៨ ឆ្នាំឡើង ដែលមិនទាន់​មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) និង​ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី (ប្រភេទ៣) ផុតសុពលភាពក្នុងឆ្នាំ២០២៦ (មុនផុតសុពលភាពចំនួន១៨០ថ្ងៃ) បានចូលរួមយ៉ាងសកម្មជាមួយមន្ត្រីជំនាញអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋនៅតាមមូលដ្ឋានឃុំ សង្កាត់នីមួយៗ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ដ៏ចាំបាប់បំផុតនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខណៈដែលខេត្តក្រចេះ មានសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជ្រើសរើសកម្លាំងពលកម្ម ដែលបានផ្ដល់ឱកាសការ​ងារ​ជូនបងប្អូនប្រជាពលរដ្ឋ ប្រមាណជាចំនួន ១,៦៣៨ កន្លែង ដែលចាំបាច់តម្រូវឲ្យមានឯកសារគ្រប់គ្រាន់។

មន្ត្រីជំនាញអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ការចុះប្រមូលទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិ (គំរូថ្មី) ជូនប្រជាពលរដ្ឋ គឺគណៈកម្មការបានរៀបចំតារាងកាលបរិច្ឆេទជូនពលរដ្ឋច្បាស់លាស់ នៅតាមភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាលនគរបាលនីមួយៗ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូចាស់) ប្រជាពលរដ្ឋដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូចាស់) និងប្រជាពលរដ្ឋដែលទើបគ្រប់អាយ ១៥ឆ្នាំ ក្នុងឆ្នាំ ២០២៦ ដល់អាយុ ១៨ឆ្នាំឡើង ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) នឹងប្រជាពលរដ្ឋដែលមានអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី (ប្រភេទ៣) ផុតសុពលភាពក្នុងឆ្នាំ២០២៦(មុនផុតសុពលភាពចំនួន១៨០ថ្ងៃ)។

មន្ត្រីជំនាញអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី ជម្រាបជូនប្រជាពលរដ្ឋ សូមភ្ជាប់មកជាមួយឯកសារដូចជា៖ សៀវភៅស្នាក់នៅ(ក) សៀវភៅគ្រួសារ (ក) សេចក្តីចម្លងសំបុត្របញ្ជាក់ កំណើត ឬ សេចក្តីចម្លងសំបុត្រកំណើត និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(គំរូចាស់) យកមកជាមួយផងដើម្បីបំពេញ ឯកសារប្តូរយកអត្តសញ្ញាណប័ណ្ណខ្មែរ(គំរូថ្មី)។

មន្ត្រីជំនាញអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បាននិងកំពុងបន្តសកម្មភាព ពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព ទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម