Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អ៊ីស្រាអែល ​​​យល់ព្រម​​ឱ្យ​មាន​ការ​​ដាក់​ពង្រាយ​ ​​កងកម្លាំង​​អន្តរ​ជាតិ​ នៅ​ហ្គាហ្សា​​​

បានផុស

នៅ

គណៈ​​រដ្ឋ​មន្ត្រីសន្តិសុខ​អ៊ីស្រាអែល បាន​អនុម័ត​នៅ​ថ្ងៃអាទិត្យ ​លើ​ការដាក់ពង្រាយកង​កម្លាំង​ស្ថិរភាពអន្តរជាតិ (ISF) របស់​ក្រុមប្រឹក្សាសន្តិភាពនៅតំបន់ហ្គាហ្សា ក្រោម​ផែនការរបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ។ នេះ​បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ី​ស្រាអែល​។

ISF គឺជាស្ថាប័នមួយ​ក្នុងចំណោមស្ថាប័ន​ចំនួន៤ បង្កើត​ឡើង​ដើម្បី​គ្រប់គ្រងតំបន់​ហ្គាហ្សា ក្រោមផែនការ​របស់ លោក ត្រាំ​ ត្រូវបាន​គាំទ្រ​ដោយក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(​UN) តាមរយៈសេចក្តី​សម្រេចលេខ​២៨០៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

មន្រ្តី​អ៊ីស្រាអែល។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Israel Hayom បាន​រាយការណ៍ថា៖ « គណៈ​រដ្ឋមន្ត្រីបាន​អនុម័តលើ​កងកម្លាំង​ពហុជាតិ​សាសន៍ ចំពោះ​ចូល​ទៅក្នុងតំបន់ហ្គាហ្សា​ ​ដែល​មានទំនាក់ទំនងជាមួយក្រុមប្រឹក្សាសន្តិភាព»។

យ៉ាង​ណា​ជុំ​វិញ​រឿង​នេះ រដ្ឋមន្ត្រីសន្តិសុខ​ជាតិ លោក Itamar Ben-Gvir បាន​បោះឆ្នោតប្រឆាំង​នឹងការសម្រេចចិត្តនេះ ដោយ​ប្រឆាំងនឹងសំឡេងភាគ​ច្រើន​របស់គណៈរដ្ឋមន្ត្រី។

យោង​តាមកាសែត Yedioth Ahronoth លោក Ben-Gvir ​និយាយ​ថា៖ « ក្រុមហាម៉ាស​មិនបានគោរព​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការដក​ទ័ព​ចេញពីតំបន់ហ្គាហ្សានិងដកហូតអាវុធ​ ដូច្នេះ អ៊ីស្រាអែល​​លែង​​មាន​​កាតព្វកិច្ច​​គោរព​ការ​ប្តេជ្ញា​ចិត្ត​​ក្រោម​​កិច្ចព្រមព្រៀង​ទៀត​ហើយ។ ដំណោះស្រាយនៅ​ហ្គាហ្សាគឺលើកទឹកចិត្ត​ដល់ការធ្វើចំណាកស្រុក»។

រដ្ឋ​មន្ត្រី​ការបរទេស លោក Gideon Saar បានឆ្លើយតប​​អំឡុង​ពេល​កិច្ចប្រជុំ​ថា៖ « វាគឺជាផែនការ​អន្តរជាតិ! យើងប្រហែល​ជាមិនទទួល​បានជោគជ័យទេ ប៉ុន្តែយើងក៏​មិនគួរ​ជាអ្នកដែលធ្វើឱ្យ​រអាក់រអួល​ដែរ​»។

កាសែត​ KAN ឱ្យ​ដឹង​ថា ការយល់ព្រមរបស់គណៈរដ្ឋមន្ត្រី​ផ្តល់ភ្លើង​ខៀវយ៉ាងមានប្រសិទ្ធភាព​ ដើម្បីចាប់ផ្តើមបង្កើតទីស្នាក់ការកណ្តាល​សម្រាប់កម្លាំង​នៅជិតទីក្រុង Rafah ភាគខាងត្បូង​នៃតំបន់ហ្គាហ្សា។

ក្នុងសេចក្តីថ្លែងការណ៍មួយបង្កោះ​លើ​បណ្តាញ​សង្គម​ X អ្នក​តំណាង​នាំមុខ​គេរបស់ក្រុមប្រឹក្សាសន្តិភាព​សម្រាប់តំបន់ហ្គាហ្សា លោក ​Nickolay Mladenov បាន​ស្វាគមន៍ ចំពោះ​ជំហាន​របស់អ៊ីស្រាអែល​ក្នុងការសម្រួល​ដល់ការដាក់ពង្រាយ​កងកម្លាំង​ ISF នៅក្នុង​តំបន់ហ្គាហ្សា ក្រោម​សេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ។

លោក Mladenov បាន​ហៅ​ការ​ដាក់​ពង្រាយ​ថា៖ «​ ជាផ្នែកសំខាន់​មួយនៃក្របខ័ណ្ឌ​ដែលបានព្រមព្រៀង​គ្នា​ សម្រាប់ការធ្វើឱ្យមានស្ថិរ​ភាព និងការដក​ទ័ពចេញពីតំបន់​នេះ និងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ​ទៅជារដ្ឋបាលអន្តរ​កាលប៉ាឡេស្ទីន​ប្រកបដោយប្រសិទ្ធភាព​ ក្រោម​គណៈកម្មាធិការជាតិ​ សម្រាប់ការគ្រប់គ្រងតំបន់ហ្គាហ្សា​»៕

ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម