Connect with us

កីឡា

វឿន វាសនា នៅតែជាប់ជាស្មាត់ស្តាំល្អបំផុតក្នុង SEA V. Cup ជើងទី ២ ទោះកម្ពុជា មិនបានលើកពាន

បានផុស

នៅ

ស្មាត់ឆ្នើមរបស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា កីឡាករ វឿន វាសនា បានឈ្នះពានស្មាត់ស្តាំល្អបំផុត សម្រាប់ការប្រកួតពាន SEA V. Cup ជើងទី ២ ទោះ កម្ពុជា មិនបានលើកពានដូចកាលពីជើងទី ១ ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតពាន SEA V. Cup ជើងទី ២ បានបញ្ចប់កាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦។ ក្រុមជើងឯកបានទៅលើជម្រើសជាតិ វៀតណាម ខណៈលេខ ២ បានទៅលើជម្រើសជាតិ សៀម​, លេខ ៣ ឥណ្ឌូណេស៊ី, លេខ ៤ កម្ពុជា, លេខ ៥ ហ្វីលីពីន និង លេខ ៦ មីយ៉ាន់ម៉ា។

សម្រាប់ពានឯកត្តជនវិញ គឺពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (MVP) បានទៅលើ​កីឡាករ​វៀតណាម Nguyen Ngoc Thuan។ ចំណែកពានស្មាត់ស្តាំល្អបំផុតបានទៅលើកីឡាករ ២ នាក់រួមមានកីឡាករ កម្ពុជា វឿន វាសនា និងកីឡាករវៀតណាម Nguyen Ngoc Thuan។

ពានអ្នកបាំងបាល់ល្អបំផុត បានទៅលើកីឡាករ ២ នាក់ មានកីឡាករវៀតណាម Tran Duy Tuyen និងកីឡាករ ឥណ្ឌូណេស៊ី Hendra Kurniawan។ ដោយឡែកពាន ៣ ចុងក្រោយបានទៅលើកីឡាករ ថៃ ទាំង ៣ រួមមានពាន ស្មាត់ឆ្វេងល្អបំផុតបានទៅលើកីឡាករ Napadet, អ្នកលើកបាល់ល្អបំផុតបានទៅកីឡាករ Boonyarid Wongtorn និងលីប៉ើរ៉ូ ល្អបំផុតបានទៅលើកីឡាករ Pakkapong Kwangnok។

តាមរយៈពានឯកត្តជនទាំងនេះតាំងពីជើងទី ១ មកដល់ជើងទី ២ នេះ បានបង្ហាញ ថា វឿន វាសនា ជាកីឡាករដ៏ឆ្នើមម្នាក់ក្នុងតំណែងស្មាត់ស្តាំ ដោយជើងទី ១ នៅពេល កម្ពុជា លើកពាន គឺបានឈ្នះពាន MVP និងស្មាត់ស្តាំល្អបំផុត។ ចំណែកជើងទី ២ នេះ ទោះ កម្ពុជា បានត្រឹមលេខ ៤ ក៏កីឡាករមកក្រុម Win Streak រូបនេះ នៅតែជាប់ជាស្មាត់ស្តាំល្អបំផុត។

ប្រវត្តិ​សាស្ត្រ​ពាន​រង្វាន់ SEA V. Cup ឆ្នាំ ២០២៦ ត្រូវ​បាន​កែ​ប្រែ បន្ទាប់​ពី​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​សុទ្ធ​តែ​ក្រុម​ថ្មី។ ក្រុម​កម្ពុជា បានឈ្នះ ជើង​ឯក នៅ​ជើង​ទី​១ ហើយ វៀតណាម បាន​ឈ្នះ​ជើង​ឯក នៅ​ជើង​ទី​២ ដែល​ម្ចាស់​ជើង​ឯក​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ឈ្នះ​លើក​ដំបូង​ដូច​គ្នា។ ចំណែក ឥណ្ឌូណេស៊ី និង សៀម ដែល​បាន​ឈ្នះ​ជើងឯក​ច្រើន​លើក​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០២៣ មក​គឺ​បាន​ត្រឹម​លេខ ២ ប៉ុណ្ណោះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម