Connect with us

កីឡា

គ្រូ​ឥណ្ឌូណេស៊ី លើក​ឡើង​ថា ប៉ះ​កម្ពុជា យប់​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ មិន​ត្រូវ​មើល​ស្រាល​ដៃ​គូ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ប្រកួត​ជា​មួយ ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី វេលា​ម៉ោង ៨:៣០​នាទី យប់​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល លើក​ទី​២ ពាន​រង្វាន់ ASEAN Championship ឆ្នាំ ២០២៦។

លោក John Herdman
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​សន្សំពិន្ទុ​លើក​ទី​២ របស់ ក្រុម​បាល់ទាត់​កម្ពុជា បន្ទាប់​ពី​ការ​ប្រកួត​ទី១ បានចាញ់ សិង្ហបុរី ដោយ​លទ្ធផល ២-១ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ចំណែក​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី​​ ជា​ការ​ប្រកួត​សន្សំពិន្ទុ​លើក​ទី​១​ ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​តែ​ម្តង។

លោក John Herdman គ្រូ​បង្គោល​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ បានលើក​ឡើង​ថា កម្ពុជា​ជា​ក្រុម​ខ្លាំង​មួយ និង​ជា​ដៃ​គូ​តឹង​តែង ដោយសារ​ពួក​គេ​បាន​រៀបចំ​ក្រុម​យ៉ាង​ល្អ។​ កត្តាសំខាន់​គឺ​ក្រុម​របស់​លោក​ត្រូវ​ផ្តោត​យក​ចិត្ត​ទុក​ដាក់ ដោយ​ប្រកាន់​ភ្ជាប់​នូវ​អត្តសញ្ញាណ​បច្ចេកទេស ការ​ទំនាក់​ទំនងជា​ក្រុម​ និង​កុំ​បង្កើត​ឲ្យ​មាន​កំហុស ជា​ជាង​ការ​ដាក់​សម្ពាធ​ខ្លាំង​ដោយ​មើល​ស្រាល​ដៃ​គូ។

កីឡាករ​ឥណ្ឌូណេស៊ី

លោក​បាន​សង្កត់​ធ្ងន់​ថា ៖«ក្រុម​របស់​យើង​ត្រូវ​លេង​តាម​ដំណាក់​កាល ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ជា​ក្រុម​​ជា​ចម្បង។ ការ​ប្រកួត​នេះ​មិន​មែន​ជា​ការ​ប្រកួត​ចុង​ក្រោយ​ទេ ហើយ​បើ​មាន​គ្រាប់​បាល់ ក៏​មិន​មែន​ជា​គ្រាប់​បាល់​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​នេះ​ដែរ»។

លោក Koji Gyotoku

ចំណែកលោក Koji Gyotoku គ្រូ​បង្វឹក​កម្ពុជា បាន​លើក​ឡើង​ថា លោក​មាន​ពេល​វេលា​តិច​ក្នុង​ការ​ត្រៀម​ខ្លួន ប៉ុន្តែ​ក្រុម​របស់​លោក​ត្រូវ​​តែ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​មែន​ទែនសម្រាប់​ការ​ប្រកួត​នេះ។ ក្រុម​របស់​លោក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្តារ​ឡើង​វិញ ដូច្នេះ​មិន​ទាន់​មាន​ស្ថិរភាពរឹង​មាំ​​ឡើយ។ កីឡាករ​មួយ​ចំនួន​មិន​ទាន់​មាន​លក្ខខណ្ឌ​ពេញ​ល្អ​។ ការ​បាត់​បង់​ម្ចាស់​ការ​ក្នុង​ការ​គ្រប់គ្រង​បាល់​ចុង​ម៉ោង​ជា​បញ្ហារបស់​ក្រុម។

ប្រវត្តិ​ជួប​គ្នា​ ៧ លើក​ចុង​ក្រោយ គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៤​ មក កម្ពុជា មិន​ធ្លាប់​ឈ្នះ​ឥណ្ឌូណេស៊ី ឡើយ​ពោល​គឺ​ចាញ់​ទាំង​អស់។

ប្រវត្តិ​ជួប​គ្នា កម្ពុជា ចាញ់ទាំង ៧ ប្រកួត​ចុង​ក្រោយ

  • ចាញ់ ២-១ (ពាន ASEAN Championship 2023)
  • ចាញ់ ៤-២ (ពាន ASEAN Championship 2021)
  • ចាញ់ ៣-១ (មិត្តភាព​ ២០១៧)
  • ចាញ់ ២-០ (មិត្តភាព ២០១៧)
  • ចាញ់ ១-០ (មិត្តភាព ២០១៤)
  • ចាញ់ ៤-០ (ពាន ASEAN Championship 2008)
  • ចាញ់ ៨-០ (ពាន ASEAN Championship 2004)
ក្រុម​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម