សន្តិសុខសង្គម
ពលរដ្ឋក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ទទួលបានផ្លូវបេតុងថ្មីមួយខ្សែប្រវែង១១៥៧ម៉ែត្រ
ផ្លូវបេតុងថ្មីមួយខ្សែប្រវែង ១១៥៧ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌរស្សីកែវ ជាប់ប្រឡាយអូវែង បាននិងកំពុងស្ថាបនា ដែលជាគម្រោងអភិវឌ្ឍន៍របស់សង្កាត់ឆ្នាំ២០២៥។ កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យការដ្ឋានកំពុងសាងសង់ផ្លូវបេតុងមួយខ្សែនេះ និងបន្តចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់គីឡូម៉ែត្រលេខ៦។

លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យហិរញ្ញវត្ថុ និងផែនការអភិវឌ្ឍន៍ខណ្ឌ ប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ផ្លូវនេះពីមុនគឺជាផ្លូវដី ដែលមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងរដូវវស្សា។ ដោយមានការយកចិត្តទុកដាក់ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ ក៏បានឱ្យសង្កាត់ស្ថាបនាផ្លូវនេះប្រែក្លាយជាផ្លូវបេតុង។ លោកបានបន្ថែមថា ផ្លូវបេតុងថ្មីនេះមានប្រវែង ១១៥៧ម៉ែត្រ និងទទឹង ៤ម៉ែត្រ និងមានកន្លែងខ្លះមាន ៦ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍មូលដ្ឋានរបស់សង្កាត់ សម្រាប់ឆ្នាំ២០២៥។ ការសាងសង់ផ្លូវនេះនឹងជួយកែលម្អការធ្វើដំណើរ រួមទាំងជំរុញសេដ្ឋកិច្ច ក្នុងតំបន់ឲ្យកាន់តែប្រសើរ។

ក្រៅពីការត្រួតពិនិត្យការដ្ឋាន លោកអភិបាលក៏បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាផ្លូវ និងបរិស្ថានឲ្យបានស្អាត មានអនាម័យ ដោយគោរពតាមវិធានការចាក់វេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

លោក សុខ សុភ័ក្រ្ត ជាប្រជាពលរដ្ឋដែលមានផ្ទះនៅជិតការដ្ឋានសា្ថបនាផ្លូវបាននិយាយថា ពីមុនផ្លូវនេះពិបាកធ្វើដំណើរខ្លាំង ជាពិសេសរដូវភ្លៀង។ ឥឡូវបានរដ្ឋបាលខណ្ឌស្ថាបនាជាផ្លូវបេតុង ពួកគាត់សប្បាយរីករាយ ព្រោះវាធ្វើឲ្យការរស់នៅកាន់តែងាយស្រួល និងមានសោភ័ណភាពជាងមុន។

លោកស្រី លី ស្រីអូន ជាពលរដ្ឋម្នាក់ទៀតបានបន្ថែមថា យើងសង្ឃឹមថា បន្ទាប់ពីផ្លូវបេតុងនេះសាងសង់រួច នឹងមានការថែរក្សាបានយូរអង្វែង ហើយប្រជាពលរដ្ឋទាំងអស់នឹងចូលរួមរក្សាអនាម័យ និងសភាពស្អាតរបស់ផ្លូវនេះ៕
អត្ថបទ៖ សំណាង



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


