សន្តិសុខសង្គម
នគរបាលក្រុងបង្ហាញមុខក្មេងទំនើង ១៤ នាក់ បង្កហិង្សា ៣ ករណី ស្លាប់មនុស្សម្នាក់ និង របួស ៤ នាក់
នគរបាលក្រុង បានឃាត់ខ្លួន និងបង្ហាញមុខក្មេងទំនើងចំនួន ១៤ នាក់ ដែលធ្វើសកម្មភាពប្រដាប់ដោយដាវ ដុំថ្ម បង្កហិង្សាបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួស ៤ នាក់។

កាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនក្មេងទំនើងចំនួន ១៤ នាក់ មកបង្ហាញមុខឲ្យសាធារណជនបានឃើញជាសាធារណៈ។

ក្មេងទំនើងទាំង ១៤ នាក់ រួមមាន ៖ ១-ឈ្មោះ ចេន ឌី អាយុ ១៨ ឆ្នាំ , ២-ឈ្មោះ ឆេន វិសាល អាយុ ១៨ ឆ្នាំ , ៣-ឈ្មោះ ចិត្ត វិច្ឆិកា អាយុ ១៩ ឆ្នាំ , ៤-ឈ្មោះ លី ស៊ីនួន អាយុ ១៨ ឆ្នាំ , ៥-ឈ្មោះ ឈុន គីមឈាង អាយុ ២០ ឆ្នាំ , ៦-ឈ្មោះ រឿង ចាន់តារា ភេទប្រុស អាយុ ១៨ ឆ្នាំ , ៧-ឈ្មោះ ជឹម សានីត ភេទស្រី អាយុ ១៧ ឆ្នាំ , ៨-ឈ្មោះ អ៊ុក រស្មី អាយុ ១៧ ឆ្នាំ , ៩-ឈ្មោះ លាង ប៊ុនហាក់ អាយុ ១៧ ឆ្នាំ , ១០-ឈ្មោះ ថៃ ចាន់ថន ភេទប្រុស អាយុ ១៩ ឆ្នាំ , ១១-ឈ្មោះ ពឹង ម៉ីញគ័ង អាយុ ១៨ ឆ្នាំ , ១២-ឈ្មោះ ជាវ វឌ្ឍនា អាយុ ១៨ ឆ្នាំ , ១៣-ឈ្មោះ ផន វិសាល អាយុ ១៨ ឆ្នាំ និង ១៤-ឈ្មោះ ជឿន សុជា អាយុ ២០ ឆ្នាំ។ ដោយឡែក ជនរងគ្រោះឈ្មោះ ចាន់ សុវណ្ណ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ស្លាប់) និង ឈ្មោះ ម៉ុល ពៅ ព្យាបាលរបួសនៅមន្ទីរពេទ្យ។

លោកឧត្ដមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ ដោយឃាត់ជនសង្ស័យចំនួន ១៤ នាក់ ក្រុមក្មេងទំនើងឈ្មោះ ក្រុមចាក់អង្រែ (CA) ក្រុមផ្សារក្រមួន និង ក្រុមតាខ្មៅ កាលពីថ្ងៃទី ៩ និង ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។

លោកបន្តថា ក្មេងទំនើងទាំង ៣ ក្រុមនេះ បានប្រព្រឹត្តអំពើហិង្សាមានចេតនាចំនួន ៣ ករណីផ្សេងៗ គ្នា ដោយករណីទី ១-ព្រួតគ្នាយកដាវកែច្នៃដេញកាប់ ហើយយកមួកសុវត្ថិភាពគប់លើជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាចំនួន ២ នាក់ បណ្ដាលឲ្យអ្នកបើកម៉ូតូរេចង្កូតទៅបុកគម្របលូស្លាប់ នៅផ្លូវវេងស្រេង ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។ ករណីទី ២-ព្រួតគ្នាយកជើងធាក់ម៉ូតូឲ្យដួល រួចយកដាវកែច្នៃកាប់លើជនរងគ្រោះបណ្ដាលឲ្យរងរបួសដេរចំនួន ១០ ថ្នេរ កាលពីយប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចផ្លូវលេខ ២១៧ ភូមិដំណាក់ធំ ១ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីទី ៣-ក្មេងទំនើងមានបក្សពួកចំនួន ១២ ម៉ូតូ និង ២៣ នាក់ បានធ្វើសកម្មភាព វាយ និងគប់ ដុំថ្មទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និង ស្រាលម្នាក់ នៅចំណុចមុខនាយកដ្ឋានអង្គរក្ស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។ ជាលទ្ធផលសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន ៧ គ្រឿង និងដាវកែច្នៃ ២ ដើម។

បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនជនសង្ស័យទាំងអស់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៃច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


