Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធរំដោះទឹកចាក់អង្រែលើ សម្រេចបាន ៩០% ប្រកបដោយគុណភាពតាមផែនការគ្រោងទុក

បានផុស

នៅ

គម្រោងស្ថាបនារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធដោះទឹក ដើម្បីបញ្ចៀសការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សម្រេចលទ្ធផលបានប្រមាណ ៩០% ហើយ គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ទៅតាមផែនការដែលបានគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងដ៏មានសារៈសំខាន់មួយនេះ ទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានរដ្ឋបាលរាជធានីភ្នំពេញជាសេនាធិការផ្ទាល់ និងមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកដឹកនាំអនុវត្តគម្រោង ដោយបានសហការជាមួយក្រុមហ៊ុនជំនាញៗ បើកការដ្ឋានស្ថាបនាយ៉ាងសកម្ម។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ គម្រោងនេះមានការបុកស៊ីផាយបេតុងខ្នាតធំ ទទឹងប្រឡាយ ២០ម៉ែត្រ និងមានប្រវែងសរុបជាង ១,៧០០ម៉ែត្រ ចំណែកជម្រៅស៊ីផាយមានទំហំ ១២ម៉ែត្រ និង ១០ម៉ែត្រ។ គិតមកទល់ពេលនេះ ក្រុមការងារបច្ចេកទេសបានបុកស៊ីផាយបេតុងចូលទៅក្នុងដីបានចំនួនសរុប ៣,១១១ ស៊ីផាយ (ស្មើនឹង ៩០%) នៃផែនការរួចរាល់ហើយ។

សូមបញ្ជាក់ថា ប្រព័ន្ធរំដោះទឹកថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលទឹកធ្លាក់មកពីស្ថានីយ៍បូមទឹកបឹងត្របែក ហូរឆ្ពោះមកស្ពានមហាឧបាសិកា ហ៊ុន នាង រួចបន្តហូរចូលទៅកាន់តំបន់ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងទំពន់។ ក្រោយពេលដោះស្រាយរួចរាល់ជាស្ថាពរ គម្រោងស៊ីផាយបេតុងខ្នាតធំនេះ នឹងជួយបង្កើនសមត្ថភាពរំដោះទឹកភ្លៀងបានយ៉ាងលឿនរហ័ស ព្រមទាំងរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយ ក៏ដូចជាបញ្ចៀសការជន់លិចលំនៅឋាន និងផ្លូវថ្នល់របស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរដូវវស្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម