ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ត្រៀមបិទប្រតិបត្តិការ ដោយចិនបន្តរឹតត្បឹតការនាំចេញរ៉ែកម្រ
សភាពាណិជ្ជកម្មសហភាពអឺរ៉ុប(EU)ក្នុងប្រទេសចិន បានអះអាងកាលពីថ្ងៃអង្គារថា បណ្ដាក្រុមហ៊ុនអឺរ៉ុបកំពុងត្រៀមការបិទប្រតិបត្តិការកាន់តែច្រើន និងរំពឹងទុកពីការខាតបង់ ចំពេលដែលចិនបន្តរឹតត្បឹតលើការនាំចេញរ៉ែកម្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការបន្តរឹតត្បឹតរបស់ចិន កើតឡើងទោះបីបើមានកិច្ចព្រមព្រៀងEU-ចិន កាលពីខែកក្កដា ឱ្យចិនពន្លឿនដំណើរការនាំចេញរ៉ែកម្រ ដែលជាសមាសធាតុសំខាន់ក្នុងផលិតកម្មបច្ចេកវិទ្យារបស់បណ្ដាក្រុមហ៊ុនលោកខាងលិច ក្ដី។
ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅចិន លោក Jens Eskelund បានប្រាប់អ្នកយកព័ត៌មានថា៖ «ទោះបីជាកិច្ចព្រមព្រៀង ក្នុងកិច្ចប្រជុំកំពូល EU-ចិន នៅថ្ងៃទី ២៤ ខែកក្កដាក៏ដោយ សមាជិករបស់យើងនៅតែប្រឈមមុខនឹងការពន្យារពេល និងបញ្ហាធ្ងន់ធ្ងរ»។
លោកបន្តថា ២ ខែក្រោយកិច្ចប្រជុំកំពូល ការអនុម័តលើអាជ្ញាប័ណ្ណនាំចេញរបស់ចិនបានចុះខ្សោយយឺតយ៉ាវ ហើយប្រធានសភាពាណិជ្ជកម្ម បានទទួលបណ្ដឹងត្អូញត្អែរ និងសំណើកាន់តែច្រើនពីសមាជិក។
លោក Eskelund បន្តយ៉ាងដូច្នេះ៖ «យើងមិនទាន់ឃើញអ្វីប្រែប្រួលទេ តាំងពីកិច្ចប្រជុំមក» ដូច្នេះហើយសភាពាណិជ្ជកម្ម រំពឹងថា ក្រុមហ៊ុនជាច្រើននឹងបិទផ្អាកប្រតិបត្តិការ។

គេមើលឃើញថា ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប និងប្រទេសផ្សេងៗទៀតរួមទាំងសហរដ្ឋអាមេរិក ប្រឈមមុខនឹងការពន្យារពេលផលិតកម្ម និងបិទប្រតិបត្តិការយ៉ាងច្រើន បន្ទាប់ពីចិនបានណែនាំ «ការគ្រប់គ្រងការនាំចេញរ៉ែកម្រ និងមេដែកពាក់ព័ន្ធមួយចំនួន» ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ក្រុមហ៊ុនផលិតបន្ទះឈីប ក៏បានដាក់ញត្តិទៅចិន ឱ្យបន្ធូរបន្ថយការរឹតត្បឹតនេះផងដែរ។
គួរគូសបញ្ជាក់ថា ចិនរួមចំណែកលើការចម្រាញ់ និងកែច្នៃរ៉ែជាង ៩០ ភាគរយ របស់សកល។ មែនទែនទៅ រ៉ែកម្រជាតម្រូវការរបស់ក្រុមហ៊ុនផលិតរថយន្ត ឧស្សាហកម្មការពារជាតិ និងផ្សេងៗទៀត។ ចិននិយាយថា ការរឹតត្បឹតរបស់ខ្លួនធ្វើឡើងជាទូទៅ ដោយមិនរើសរើស ឬកំណត់គោលដៅជាក់លាក់លើប្រទេសណាមួយឡើយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


