កីឡា
ខ្សែប្រយុទ្ធ Mahmoud Eid ធ្លាប់លេងធំៗ ប៉ះ ព្រះខ័នរាជស្វាយរៀង យប់នេះ
ក្រុមជើងឯកលីគកំពូលវៀតណាម Nam Dinh ត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា នេះវគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ ASEAN Club Championship។

Nam Dinh ដែលបានឈ្នះជើងឯកលីគកំពូលវៀតណាម ២ រដូវកាលជាប់គ្នា ជាក្រុមមានកីឡាករបរទេស ១៣ នាក់ ប្រៀបធៀបនឹង ព្រះខ័នរាជស្វាយរៀង មាន ៧ នាក់។ ទោះបីជាយ៉ាងណា ពានរង្វាន់ក្លិបកំពូលអាស៊ាននេះ អនុញ្ញាតឲ្យដាក់កីឡាករបរទេសលេងនៅលើទីលានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។
កីឡាករបរទេសទាំង ១៣ នាក់មានបទពិសោធច្រើនដែលបានជួយក្រុមឲ្យឈ្នះជើងឯកលីគកំពូលវៀតណាមពីរលើកជាប់គ្នា។ កីឡាករខ្លះទើបចូលរួមជាមួយក្លិបនៅឆ្នាំ ២០២៥ ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិប៉ាឡេស្ទីន Mahmoud Eid អាយុ ៣២ ឆ្នាំ កម្ពស់ ១.៨៣ ម៉ែត្រ មានបទពិសោធច្រើន។ ចន្លោះឆ្នាំ ២០១១ ដល់ ២០២០ រូបគេលេងឲ្យក្លិបចំនួន ៥ ផ្សេងគ្នានៅប្រទេសស្វីស។

បន្ទាប់មក រូបគេត្រូវបានខ្ចីជើងទៅលេងនៅក្លិប Mjondalen IF ប្រទេសន័រវេស និងត្រឡប់ទៅក្លិប GAIS ប្រទេសស្វីសវិញ។ រដូវកាល ២០២០-២១ រូបគេចូលរួមជាមួយក្លិបកំពូលឥណ្ឌូណេស៊ី Persebaya Surabaya និងបន្តចូលក្លិប Mesaimeer ប្រទេសកាតា ព្រមទាំងក្លិប Al-Muharrag ប្រទេសបារ៉ែន។
នៅឆ្នាំ ២០២២ កីឡាករ Mahmoud Eid បានចូលរួមជាមួយក្លិបថៃ Mongbua Pitchaya។ ក្លិបដែលរូបគេលេងបានយូរ និងច្រើនប្រកួតបំផុត Bangkok United ពីឆ្នាំ ២០២២ ដល់ ២០២៥ ដែលរូបគេលេងបាន ៧៤ ប្រកួត រកបាន ៣១គ្រាប់ មុនពេលផ្លាស់ទៅក្លិបវៀតណាម Nam Dinh។

កីឡាកររូបនេះបានជាប់ជម្រើសជាតិប៉ាឡេស្ទីន ពីឆ្នាំ ២០១៤ ដល់ ២០២៤ ដែលបង្ហាញខ្លួន ២៦ប្រកួត រកបាន ១គ្រាប់។
កីឡាករបរទេសរបស់ក្លិប Nam Dinh មានអ្នកចាំទី Caique Santos សញ្ជាតិប្រេស៊ីល, ខ្សែការពារ Lucas Alves (ប្រេស៊ីល), Mitchelll Dijks (ហូឡង់), Walber (ប្រេស៊ីល) និង កីឡាករ Pham Ba (បារាំង)។

នៅតំបន់បម្រើវិញ កីឡាករ Caio Cesar (ប្រេស៊ីល), Njabulo Blom (អាហ្វ្រិកខាងត្បូង), Kristoffer Normann Hansen (ន័រវេស) និង កីឡា0ករ Romulo (ប្រេស៊ីល)។ នៅតំបន់ប្រយុទ្ធ ពួកគេមាន កីឡាករ Mahmoud Eid (ប៉ាឡេស្ទីន), Percy Tau (អាហ្វ្រិកខាងត្បូង), Brenner (ប្រេស៊ីល) និងកីឡាករ Kyle Hudlin (អង់គ្លេស)៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


