ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលអាមេរិក បិទដំណើរការ ធ្វើឲ្យបុគ្គលិករដ្ឋរាប់សែននាក់ អត់ប្រាក់ខែ
ទីបំផុត រដ្ឋាភិបាលអាមេរិក ត្រូវបិទដំណើរការជាផ្លូវការហើយ បន្ទាប់ពីគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា មិនស្រុះស្រួលគ្នាលើកញ្ចប់ចំណាយ ខណៈគេមិនដឹងទេថាតើការបិទនេះនឹងអូសបន្លាយពេលប៉ុន្មានថ្ងៃ។

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី១ខែតុលាឆ្នាំ២០២៥ ការបោះឆ្នោតព្រឹទ្ធសភាទ្វេបក្សលើច្បាប់ថវិកាថ្មី គឺទទួលបានការគាំទ្រត្រឹម ៥៥ ទល់នឹង ៤៥ សំឡេងប៉ុណ្ណោះ ខណៈវាត្រូវការរហូតដល់ទៅ ៦០សំឡេងឯណោះដើម្បីបន្តទៅមុខ ចំពេលកញ្ចប់ថវិកាចាស់ផុតកំណត់នៅថ្ងៃទី ៣០ ខែកញ្ញា។
ការបិទដំណើរការនេះមានន័យថា ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធដែលមិនសំខាន់ នឹងត្រូវផ្អាកសកម្មភាព ហើយបុគ្គលិករដ្ឋរាប់សែននាក់ នឹងត្រូវឈប់សម្រាកដោយគ្មានប្រាក់ខែ។

យ៉ាងណាក៏ដោយ សេវាសំខាន់ៗដូចជាសន្តិសុខជាតិ, ការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងផ្នែកវេជ្ជសាស្ត្របន្ទាន់ នឹងនៅតែបន្តដំណើរការធម្មតា។
ទោះបែបនេះ បើតាមការអះអាងពីលោកស្រី Kristi Noem ដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក, មន្ត្រីអនុវត្តច្បាប់ទាំងឡាយ នឹងបន្តធ្វើការក្នុងអំឡុងពេលដែលរដ្ឋាភិបាលបិទដំណើរការ។ លោកស្រី សរសេរលើបណ្ដាញសង្គម X ថា៖ «អ្នកស្នេហាជាតិទាំងនេះជាង ២០០ ០០០ នាក់ នឹងបន្តធ្វើការដោយគ្មានប្រាក់ខែ»។

សូជម្រាបថា ចាប់តាំងពីឆ្នាំ១៩៨១មក រដ្ឋាភិបាលអាមេរិក ធ្លាប់បិទដំណើរការចំនួន១៥ដង ដែលភាគច្រើនបិទត្រឹម១ឬ២ថ្ងៃប៉ុណ្ណោះ។
យ៉ាងណាមិញ លើកចុងក្រោយដែលរដ្ឋាភិបាលអាមេរិកត្រូវបិទដំណើរការគឺនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០១៨ ដែលកាលនោះអូសបន្លាយពេលចំនួន ៣៥ថ្ងៃ ដែលជារយៈពេលយូរបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋាភិបាលអាមេរិកត្រៀមបិទដំណើរការ ខណៈសភាទាស់គ្នាលើច្បាប់ស្ដីពីកញ្ចប់ថវិកាថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


