Connect with us

កីឡា

កីឡាករ​ នាង​ តុលា​ ជំនាន់​លោក​ល្បីខ្លាំង​ជាប់​លេខ១​ រយៈពេល​​ ១០ឆ្នាំ​

បានផុស

នៅ

កីឡាករ​ជើង​ខាំង​ផ្នែក​កីឡា​ស្នូកឃ័រ​ លោក​ នាង​ តុលា​ រំលឹក​អតីត​កាល​ជំនាន់មាន​កេរ្តិ៍ឈ្មោះ​​ល្បីខ្លាំងនោះ​​គឺ​ចាប់​ពី​ឆ្នាំ​២០០២​ រហូត​ដល់​ ឆ្នាំ​២០១២​ ចូលរួម​ការ​​ប្រកួតផ្សេងៗ​ជាប់​ចំណាត់​ថ្នាក់​លេខ១​ រយៈពេល​ ១០​ឆ្នាំ​ ពោល​ប្រកួត​មិន​ដែល​ចាញ់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ នាង តុលា​

កីឡាករ​ នាង​ តុលា​ បាន​ឲ្យ​ដឹង​ថា​ បើ​រំលឹក​ពី​អតីត​កាល​វិញ​គឺ​លោក​ចាប់​ផ្ដើម​លេង​កីឡា​ស្នូកឃ័រ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៥​ មក​ម្ល៉េះ​ ប៉ុន្តែ​ប្រឡូក​ចូលរួម​ការ​ប្រកួត​ប្រជែង​ផ្សេងៗ​នៅ​ឆ្នាំ​១៩៩៧។​ យ៉ាងណា​​ការ​ចូល​ប្រឡូក​ការប្រកួត​ប្រជែង​ជា​ផ្លូវ​ការ​អំឡុង​ឆ្នាំ​១៩៩៧​ ដំបូងៗ​នោះ​គឺ​មិន​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ឡើយ​រហូត​ដល់​ឆ្នាំ​២០១០​ ទើប​មាន​ឈ្មោះ​ល្បី​ចាប់​ផ្ដើម​មហាជន​ស្គាល់។​

លោក​ នាង តុលា​

កីឡាករ​ជម្រើស​ជាតិ​ស្នូកឃ័រ​រូប​នេះ​បន្ថែម​ទៀត​ថា​ អំឡុង​ពេល​ដែល​លោក​មាន​ឈ្មោះ​ល្បី​ខ្លាំង​ និង​មាន​ស្គាល់​ច្រើន​នោះ​គឺ​អំឡុង​ឆ្នាំ​២០១០​ រហូត​ដល់​ ឆ្នាំ​២០១២​ ដោយ​សារ​លោក​ប្រកួត​ជាប់​លេខ១​ រហូត​មក​រយៈពេល​ ១០ឆ្នាំ​ឯណោះ។​ មិន​ថា​ការ​ប្រកួត​តូច-ធំ​ ឬ​ពាន​រង្វាន់​អ្វី​នោះ​ទេ​គឺ​លោក​តែងតែ​ទទួល​បាន​ជោគជ័យ​​ជានិច្ច​ទើប​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​លោកកាល​នោះមាន​ភាព​ល្បីខ្លាំង។​

លោក​ នាង តុលា​

ភាព​ល្បីល្បាញ​ជំនាន់​នោះ​បាន​ធ្វើ​ឲ្យ​លោក​រវល់​ច្រើន​ពិសេស​ការ​ចង់​មក​ជួបប្រកួត​សាកល្បង​សមត្ថភាព​ពី​អ្នក​លេង​កីឡា​ស្នូកឃ័រ​ខ្លាំងៗ​នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​ ព្រោះ​បាន​ឃើញ​ក៏​ដូច​ជា​ដឹង​ថា​សមត្ថភាព​ល្អ​របស់​លោក ដូច្នេះ​ទើប​មាន​អ្នក​សុំ​លេង​ជា​មួយ​ជា​បន្តបន្ទាប់មិន​ឈប់។​

លោក​ នាង​ តុលា​ ប្រកួត​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ លោក​ នាង​ តុលា​ ជា​កីឡាករ​ស្នូកឃ័រ​ល្បីឈ្មោះ​ជា​ខ្លាំង​នៅ​ជំនាន់​មុន​រហូត​មាន​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ កាសែត​ ជា​ហូរហែ​អំឡុង​ឆ្នាំ​ ២០១០​។​ បច្ចុប្បន្ន​នេះ​លោក​ក៏​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​កីឡា​ស្នូកឃ័រ​ផង​ដែរ​ និង​បាន​ប្រកួត​តាមកម្មវិធី​ផ្សេងៗ​តំណាង​ប្រទេស​កម្ពុជា។​ បច្ចុប្បន្ន​នេះ​លោក​មាន​វ័យ​ ៤៥​ឆ្នាំ​ មាន​ភរិយា​ និង​កូន​ ៣នាក់​។ លោក​ក៏​ជា​ម្ចាស់​ក្លឹប​ស្នូកឃ័រ​មួយ​កន្លែង​ក្បែរ​វិទ្យាល័យ​បាក់ទូក​ផង​ដែរ៕​

លោក​ នាង តុលា​ ចេញទៅ​ប្រកួត​កន្លងទៅ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម