Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន All Dreams Cambodia និង N&A Cambodiaនឹងរៀបចំមហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញនៅដើមខែធ្នូខាងមុខ

បានផុស

នៅ

ក្រុមហ៊ុន All Dreams Cambodia និង N&A Cambodia សូមប្រកាសអំពីកិច្ចព្រមព្រៀងសហការដ៏សំខាន់រយៈពេលបីឆ្នាំជាមួយ ណា ហ្គាវើលដ៍ (NagaWorld) ដើម្បីបង្កើត “មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ” ឱ្យក្លាយជាមហោស្រពល្ខោនអូប៉េរ៉ាដ៏លេចធ្លោជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសហការនេះជាការចាប់ផ្តើមនៃនវានុវត្តន៍វប្បធម៌ ប្រកបដោយចីរភាព រួមទាំងព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក និងជាស្តង់ដារថ្មីសម្រាប់ចីរភាពក្នុងព្រះរាជាណា ចក្រកម្ពុជា។ភាពជាដៃគូយុទ្ធសាស្ត្រទាំងបី ដែលកែប្រែសភាពវប្បធម៌របស់កម្ពុជាសម្ព័ន្ធភាពដែលមិនធ្លាប់មានពីមុនមកនេះ បានបង្រួបបង្រួមនូវកិច្ចព្រមព្រៀងសំខាន់ៗចំនួនបីដែលនឹងដំណើរការ រហូតដល់ឆ្នាំ២០២៨ ដោយកំណត់ទីតាំងរបស់កម្ពុជាជាមជ្ឈមណ្ឌលតំបន់សម្រាប់សិល្បៈសម្តែងលំដាប់ថ្នាក់ ពិភពលោក ព្រមទាំងត្រួសត្រាយផ្លូវនៃទំនួលខុសត្រូវលើបរិស្ថាននៅក្នុងវិស័យវប្បធម៌។

កិច្ចសហការរយៈពេលបីឆ្នាំជាមួយ ណាហ្គាវើលដ៍ ផ្តល់នូវសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ រោងមហោស្រព NABA ដែលមាន ២,០០០ កៅអី នៅណាហ្គា ២ (Naga 2) សម្រាប់រៀបចំស៊េរីព្រឹត្តិការណ៍វប្បធម៌ និងការកម្សាន្តនានា ដោយចាប់ផ្តើមពីការសម្តែងរឿង Don Giovanni របស់លោក Mozart នៅថ្ងៃទី១២ និងទី១៤ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះរួមមានការគាំទ្រទីកន្លែង ការផ្តល់សេវាបដិសណ្ឋារកិច្ច និងគំរូនៃការចែករំលែកចំណូលដែល ធានានូវកំណើនប្រកបដោយចីរភាពសម្រាប់ឆាកល្ខោនអូប៉េរ៉ារបស់កម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីមហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ – ដុន ជីអូវ៉ានី នៅរោងមហោស្រពណាបា ២របស់ហ្គាវើលដ៍នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥លោក Jacques Guichandut នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia និងជា នាយកផលិតកម្ម បានពន្យល់ថា៖«សម្រាប់ការសម្តែងដែលគួរតែក្លាយជាលើកដំបូងបង្អស់ទូទាំងពិភពលោក ផលប៉ះពាល់កាបូន សរុបនៃព្រឹត្តិការណ៍នឹងត្រូវបានវាស់វែងយ៉ាងទូលំទូលាយ។ នេះបានកំណត់នូវស្តង់ដារថ្មីមួយដោយគ្របដណ្តប់ លើប្រភពនៃផលប៉ះពាល់ទាំងអស់ ដែលបង្ហាញថាការសម្តែងលំដាប់ថ្នាក់ពិភពលោក និងការទទួលខុសត្រូវ បរិស្ថានអាចដើរទន្ទឹមគ្នាបាន»។

លោកបានបន្តថាការសម្តែងល្ខោនអូប៉េរ៉ា Don Giovanni របស់លោក Mozart នៅខែធ្នូ ឆ្នាំ២០២៥ នឹងក្លាយជាល្ខោនអូប៉េរ៉ាដំបូង គេបង្អស់លើពិភពលោកដែលធ្វើការគណនា និងទូទាត់សងទាំងស្រុងនូវផលប៉ះពាល់កាបូនរបស់ខ្លួន ដោយរាប់ បញ្ចូលទាំងបុគ្គលិក អ្នកសម្តែង ព្រមទាំងការធ្វើដំណើរ និងការស្នាក់នៅរបស់ទស្សនិកជនទាំងមូលផងដែរ។ ជាមួយគ្នានេះដែរ ផលិតកម្មនេះនឹងប្រមូលផ្តុំសិល្បករអន្តរជាតិ និងក្នុងស្រុកជាង ៨០ នាក់ រួមមាន ជនជាតិអ៊ីតាលី-បារាំង-ជប៉ុន- កូរ៉េ-ម៉ាឡេស៊ី វង់តន្ត្រីស៊ីមហ្វូនីចំនួន ៤០ រូប ដែលមានតន្ត្រីករមកពីសមាគមវង់តន្ត្រីយុវជនអង្គរ (Angkor Youth Orchestra Asso ciation) និងសិល្បករសៀក និងរបាំមកពីអង្គការ ហ្វារពន្លឺសិល្បៈ។

លោកបានបន្ថែមថាស្របតាមការប្តេជ្ញាចិត្តអព្យាក្រឹតភាពកាបូនរបស់ពិធី មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Vireak Buntham Express និង TADA Cambodia ដើម្បីបង្កើនការ ប្រើប្រាស់យានយន្តអគ្គិសនី (EVs) ឲ្យបានច្រើនបំផុតសម្រាប់ការដឹកជញ្ជូនសិល្បករ អ្នកបច្ចេកទេស និងភ្ញៀវ VIP ពេញមួយរយៈពេលផលិតកម្ម។ ក្រុមហ៊ុន Vireak Buntham ដែលជាក្រុមហ៊ុនដំណើរការរថយន្តវ៉ាន និង ឡានក្រុងប្រណីតអគ្គិសនីដំបូងគេរបស់ប្រទេសកម្ពុជារវាងទីក្រុងធំៗ និង TADA ជាមួយនឹងយានយន្តអគ្គិសនី ដែលកំពុងពង្រីកខ្លួន និងគំរូសេវាហៅរថយន្តដោយមិនគិតកម្រៃជើងសារ នឹងផ្តល់នូវដំណោះស្រាយដឹកជញ្ជូន តាមផ្លូវគោកដែលមានការបំភាយឧស្ម័នទាប ដែលកាត់បន្ថយផលប៉ះពាល់កាបូនបានយ៉ាងច្រើន។

លើសពីនេះក្រោមការដឹកនាំសិល្បៈរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស និងអ្នកដឹកនាំរឿងជនជាតិអ៊ីតាលីដ៏ល្បីVincenzo Grisostomi Travaglini មហោស្រពនេះនឹងបង្ហាញស្នាដៃសំខាន់ៗចំនួនបីគឺ Don Giovanni2025, La Bohème 2026) ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល Francophonie លើកទី 20និង La Traviata 2027។

ផលិតកម្មនេះបានទទួលការគាំទ្រពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសរសេរថា៖ “En me réjouissant de l’avancée de votre projetDon Giovanni, je vous félicite pour vos efforts constants pour la promotion de la musique et de l’amitié entre les peuples.”(ខ្ញុំរីករាយចំពោះវឌ្ឍនភាពនៃគម្រោង Don Giovanni របស់លោក ហើយខ្ញុំសូម អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកក្នុងការលើកកម្ពស់តន្ត្រី និងចំណងមិត្តភាពរវាង ប្រជាជាតិ។

ជាងនេះទៀតមហោស្រពអូប៉េរ៉ាប្រចាំឆ្នាំនៅ រោងមហោស្រព NABA មានគោលបំណងកំណត់ទីតាំងរបស់កម្ពុជាជាព្រឹត្តិការណ៍វប្បធម៌កម្រិតខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយទាក់ទាញទស្សនិកជនអន្តរជាតិតាមរយៈកញ្ចប់សេវាកម្មផ្តាច់មុខជាមួយដៃគូអាកាសចរណ៍ និងការចូលរួមជាមួយសារព័ត៌មានឯកទេស និងឥទ្ធិពលវប្បធម៌។ព្រោះថាមហោស្រពនេះត្រូវបានតម្រូវតាមយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់កិច្ចការ ទូតវប្បធម៌ និងគាំទ្រដល់ការលេចធ្លោរបស់ប្រទេសជាតិជាវេទិកាវប្បធម៌ក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះរួមចំណែក ដល់អំណាចទន់វប្បធម៌របស់កម្ពុជា ខណៈពេលដែលផ្តល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ហេដ្ឋារចនាស ម្ព័ន្ធសិល្បៈ និងទេពកោសល្យក្នុងស្រុក។

គួរបញ្ជាក់ថាភាពជាដៃគូរយៈពេលបីឆ្នាំនេះបង្កើតនូវប្រតិទិនវប្បធម៌ប្រចាំឆ្នាំនៅ រោងមហោស្រព NABA ដោយមានផែនការ ពង្រីកលើសពីល្ខោនអូប៉េរ៉ា រួមទាំងការប្រកួតប្រជែងចម្រៀងក្រុមអន្តរជាតិ (international choral competitions) ក្នុងការសហការជាមួយ INTERKULTUR ដែលរួមមានការប្រកួតប្រជែងក្រុមចម្រៀងជាតិ (National Choir Contest) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល Francophonie ឆ្នាំ២០២៦ និងពានរង្វាន់ក្រុម ចម្រៀងរ៉ូយ៉ាល់ (Royal Choral Awards) ក្នុងឆ្នាំ២០២៧។ ចំពោះថ្ងៃសំបុត្រចូលទស្សនាចាប់ពី៥០ដុល្លារដល់១៥០ដុល្លារហើយប្រាក់ចំណេញត្រូវបានបែងចែកដូចខាងក្រោម។ ក្នុងនោះ ១៥% ត្រូវបែងចែកសម្រាប់ការបម្រុងទុកសម្រាប់ការសម្តែងនាពេលអនាគត។១៥% សម្រាប់គម្រោងបណ្តុះបណ្តាល។ ១០% សម្រាប់អង្គការមិនមែនរដ្ឋាភិបាល (NGO) និងគំនិតផ្តួចផ្តើមសហគមន៍។៤០% សម្រាប់សំណងសមរម្យដល់អ្នកផលិតនិង២០% សម្រាប់សិល្បករ។

All Dreams Cambodia គឺជាក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ឈានមុខគេ និងជាអ្នករៀបចំព្រឹត្តិការណ៍ វប្បធម៌ ដែលមានបទពិសោធន៍ជាង ១៣ ឆ្នាំក្នុងការលើកកម្ពស់បេតិកភណ្ឌ និងទេសចរណ៍ប្រកបដោយចីរភាព របស់កម្ពុជា។ ចំណែកណាហ្គាវើលដ៍ (NagaWorld) គឺជារមណីយដ្ឋានរួមបញ្ចូលគ្នាលំដាប់កំពូលរបស់ប្រទេសកម្ពុជា ដែលមានបន្ទប់ ស្វីត និងបន្ទប់ប្រណីតចំនួន ១៦៥៨ ហាងលក់អាហារ និងភេសជ្ជៈជាង ២០ កន្លែង ក្លឹប និងស្ប៉ាប្រណីតដែល ឈ្នះពានរង្វាន់ចំនួន ២ និងរោងមហោស្រព NABA ដ៏ទំនើបដែលមានកៅអីចំនួន ២០០០ នៅណាហ្គាវើលដ៍ ២។ វាក៏មានសាលផ្សារទំនើបក្រោមដីដំបូងគេរបស់ប្រទេសកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុន China Duty- Free Group រួមជាមួយនឹងសេវាកម្មកម្សាន្តយ៉ាងទូលំទូលាយ និងកន្លែងប្រជុំលំដាប់ខ្ពស់។

រីឯVireak Buntham Express គឺជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងភស្តុភារឈានមុខគេមួយនៅក្នុងប្រទេស កម្ពុជា ដែលដំណើរការរថយន្តវ៉ាន់ និងឡានក្រុងប្រណីតអគ្គិសនី ដែលតភ្ជាប់គោលដៅសំខាន់ៗនៅទូទាំងព្រះ រាជាណាចក្រ។ ចំពោះTADA គឺជាសេវាកម្មហៅរថយន្តដោយមិនគិតកម្រៃជើងសារ ដែលដំណើរការនៅក្នុងប្រទេសកម្ពុជា ជាមួយនឹង រថយន្តអគ្គិសនីដែលកំពុងពង្រីកខ្លួន ដោយផ្តល់នូវដំណោះស្រាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាននៅ ក្នុងទីក្រុងភ្នំពេញ និងកន្លែងផ្សេងៗទៀត។

ចំណែក ការសម្តែងរបស់ Don Giovanni: ថ្ងៃទី១២ និង១៤ ខែធ្នូ ឆ្នាំ២០២៥ នៅមហោស្រព NABA នៅក្នុងអាគារ NagaWorld រាជធានីភ្នំពេញ សំបុត្រអាចរកទិញបានតាមរយៈ https://www.phnompenhopera.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម