សេចក្ដីជូនដំណឹង
វ័ន ម៉រ គ្រុប បើកបង្ហាញរោងចក្រដ៏ធំសម្បើមលើផ្ទៃដី ១០ហិកតា ព្រមទាំងសម្ពោធផលិតផលថ្មីៗជាច្រើនមុខ ដើម្បីពង្រឹងឧត្តមភាពផលិតផលខ្មែរ
ភ្នំពេញ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) បានរៀបចំកម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទ «រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការនូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ ដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ ១០០%។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានមានប្រសាសន៍ដោយក្ដីមោទកភាពថា៖ «ការបើកទ្វាររោងចក្រជាតិរបស់យើងនៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការបង្កើតផលិតផលដែលមានគុណភាពកម្រិតសកល។ គោលដៅចម្បងរបស់យើង មិនត្រឹមតែជាការផលិតដើម្បីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីនាំយកនូវមោទកភាពជាតិ និងស្តង់ដារសុខុមាលភាពខ្ពស់បំផុត ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីធានាថាគ្រប់ផលិតផលរបស់ វ័ន ម៉រ គ្រុប គឺជាជម្រើសទីមួយដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ និងទំនុកចិត្ត។»

ក្នុងដំណើរទស្សនកិច្ចលើផ្ទៃដីវិសាលភាពជាង ១០ ហិកតា ភ្ញៀវកិត្តិយសបានឃើញផ្ទាល់ភ្នែកនូវខ្សែសង្វាក់ផលិតកម្មដ៏ទំនើបដែលនាំចូលពីសហភាពអឺរ៉ុប (អាល្លឺម៉ង់ និងអ៊ីតាលី)។ រោងចក្រផលិតទឹកពិសាវីតាល់ បានបង្ហាញពីភាពសម្រិតសម្រាំងតាមរយៈ៖
- ប្រព័ន្ធចម្រោះ ១២ ដំណាក់កាល ធានាបាននូវភាពបរិសុទ្ធ និងគុណភាពខ្ពស់បំផុត។
- ការទទួលស្គាល់កម្រិតពិភពលោក ទទួលបានវិញ្ញាបនបត្រស្តង់ដារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ព្រមទាំងស្តង់ដារ ISO និងមេដាយមាស Monde Selection ជាច្រើនឆ្នាំបន្តបន្ទាប់។
ស្របជាមួយគ្នានេះ ក្រុមហ៊ុនបានបើកបង្ហាញនូវផលិតផលថ្មីៗជាច្រើនដែលកំពុងមានវត្តមានលើទីផ្សារ រួមមាន៖
- មីជាតិ កំប៉ុង រសជាតិឈ្ងុយឆ្ងាញ់ និងភាពងាយស្រួលសម្រាប់ការរស់នៅបែបសម័យថ្មី។
- គ្រឿងទេសវ័នម៉រ រួមមាន ប្រេងខ្យង ទឹកម្ទេស និងម្សៅស៊ុបមាន់ ម្សៅស៊ុបសាច់ជ្រូក និងម្សៅស៊ុបបន្លែ ដែលផលិតយ៉ាងសម្រិតសម្រាំងសម្រាប់រសជាតិផ្ទះបាយខ្មែរ។
- អាហារសម្រន់ នំកញ្ចប់ «មីចិបចុប» ដែលផ្ដល់នូវរសជាតិប្លែក និងអនាម័យខ្ពស់។






តាមរយៈពាក្យស្លោក «គ្រប់តំណក់ឆ្លុះបញ្ចាំងពីភាពជោគជ័យ» ក្រុមហ៊ុន វ័ន ម៉រ គ្រុប ក៏បានពង្រឹងសកម្មភាពមនុស្សធម៌តាមរយៈ «មូលនិធិ ២៥៛» ដើម្បីបន្តជួយដល់វិស័យអប់រំ សុខាភិបាល និងបរិស្ថានក្នុងសង្គមជាតិ។
ជាកិច្ចតបស្នងដល់ដៃគូអាជីវកម្ម ក្រុមហ៊ុនក៏បានរៀបចំពិធីលៀងសាយភាយ និងការចាប់រង្វាន់មហាសាលនូវរថយន្តទំនើបចំនួន ២ គ្រឿង ដើម្បីអបអរសាទរនូវមហាជោគជ័យដែលសម្រេចបានរួមគ្នា។
ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពបញ្ជាក់ថា ផលិតផលខ្មែរមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងភាពជឿជាក់បំផុត៕
អត្ថបទពាណិជ្ជកម្ម




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៤០ នាទី agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


