Connect with us

សេចក្ដីជូនដំណឹង

សេចក្ដីជូនដំណឹង ស្ដីពីការបាត់​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម​

បានផុស

នៅ

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រៃវែង​ខណ្ឌដង្កោ បាត់​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម​១ និង​មិន​ទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​រើស​បាន ហើយ​យកទៅ​ប្រើប្រាស់​ខុសច្បាប់។​

​លោក ឯក ណា​រុន ភេទ​ប្រុស អាយុ​ ៥៣ ​ឆ្នាំ ជនជាតិខ្មែរ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០១០៩១១២១៩ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​លេខ ៦០ ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បាត់​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់ ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម និង​មិន​ទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​រើស​បាន ហើយ​យកទៅ​ប្រើប្រាស់​ខុសច្បាប់​។​

​លោក ឯក ណា​រុន បានឱ្យដឹងថា ចំពោះ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម​មួយកន្លែង​ទំហំ ៤៦០០ ​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ដែលមាន ព្រំប្រទល់​, ខាងជើង​ទល់នឹង​ចំណី​ប្រឡាយ​មេ , ខាងត្បូង​ទល់នឹង​ក្បាលដី​លេខ ៣១៥,៣១៤,៣១២,៣១១ , ខាងកើត​ទល់នឹង​ក្បាលដី​លេខ​៣២១ , ខាងលិច​ទល់នឹង​ក្បាលដី​លេខ​៣១៩ ។

​លោក​បាន​បញ្ជាក់ថា លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម ពិតជា​បាន​បាត់​វិ​ញ្ញាប​ន​ប័ត្រ​សំគាល់​ម្ចាស់​អចល​វត្ត​ច្បាប់ដើម​ពិតប្រាកដ​មែន និង​ពិតជា​មិនបាន​យកទៅដាក់​ជួល បញ្ចាំ ឬ​ធ្វើអំណោយទាន​ទៅឱ្យ​ជន ណាមួយ ពុំមាន​ពាក់ព័ន្ធ​ទំនាស់ ឬ​ដីកាហាមឃាត់​របស់​តុលាការ និង​ពុំមាន​ពាក់ព័ន្ធ​ដី​សាធារណៈ ដែល​រដ្ឋ​បាន​ហាមឃាត់​ឡើយ​។ លោក​សូមបញ្ជាក់ថា «​បើ​ថ្ងៃក្រោយ​មាន​ជន​ណា​មក​ទាមទារ ឬ តវ៉ា​ថា ដី​/​ផ្ទះ ខាងលើនេះ មិនមែន​របស់ខ្ញុំ​នោះ ខ្ញុំបាទ​សូម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​»៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម