Connect with us

សេចក្ដីជូនដំណឹង

ស.ស.យ.ក ផ្ដល់​អាហារូបករណ៍​ ២០០​ កន្លែង​សិក្សា​នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី

បានផុស

នៅ

ដើម្បី​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​នឹង​ផ្ដល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស និស្សិត យុវជន ឱ្យ​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ​ចំនួន ២០០​កន្លែង និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន ៣០​កន្លែង​ នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣​ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់​បរិញ្ញាបត្រ មាន​មុខ​ជំនាញ​ដូច​ជា៖

  • គណនេយ្យ
  • ធនាគារ និង​ហិរញ្ញវត្ថុ
  • ទីផ្សារ
  • គ្រប់គ្រង
  • សេដ្ឋកិច្ច
  • ទេសចរណ៍
  • អក្សរសាស្ត្រ​អង់គ្លេស
  • ភាសា​អង់គ្លេស​សម្រាប់​ការ​បង្រៀន
  • វិទ្យាសាស្ត្រ​កុំព្យូទ័រ
  • បច្ចេកវិទ្យា​ព័ត៌មាន​ពាណិជ្ជកម្ម
  • នីតិសាស្ត្រ
  • វិទ្យាសាស្ត្រ​នយោបាយ
  • រដ្ឋបាល​សាធារណៈ

ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​មុខ​ជំនាញ​ដូច​ជា៖

  • វិទ្យាសាស្ត្រ​អប់រំ
  • រដ្ឋបាល សាធារណៈ
  • នីតិ​ឯកជន
  • គ្រប់គ្រង
  • ការ​បង្រៀន​ភាសា​អង់គ្លេស

១. លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស

  • បេក្ខជន​ដែល​មាន​ជីវភាព​ខ្វះខាត​
  • បេក្ខជន​ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ ឬ​ឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃ​ស្មើ​សម្រាប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់
  • បេក្ខជន​ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យមសិក្សាទុតិយភូមិ ឬ​ឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃ​ស្មើសម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ
  • បេក្ខជន​ត្រូវ​មាន​លិខិត​បញ្ជាក់​ធ្លាក់ឬ​ជាប់​មធ្យមសិក្សា ទុតិយភូមិ ឬ​ឯកសារ​បញ្ជាក់​ដែលមានតម្លៃ​ស្មើ​សម្រាប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្ររង
  • បេក្ខជន​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួតប្រជែង​ជ្រើសរើស ដែល​រៀប​ចំដោយ​ក្រុមការងារ​កម្មវិធី​សាបព្រោះ​គ្រាប់​ពូជនៃ​សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

២. កាល​បរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យ

បេក្ខជន​ត្រូវ​ស្នើសុំនិង​បំពេញ​ទម្រង់​បែប​បទ​ស្នើ​សុំ​អាហារូបករណ៍ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង ថ្ងៃទី០៣ ខែ​កុម្ភៈ ឆ្នាំ២០២៣ ជា​កំហិត។

៣. លិខិត​នៃ​ការ​ស្នើ​សុំ​អាហារូបករណ៍

  • បង្កាន់​ដៃ​ទទួល​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍
  • ជីវប្រវត្តិ​សង្ខេប​ដែល​មាន​បិត​រូបថត​ថ្មី
  • សញ្ញាប័ត្រ​បរិញ្ញាបត្រ​ ឬ​ឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃ​ស្មើ​សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់
  • សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ ឬ​​ឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃ​ស្មើ​សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង​
  • ថត​ចម្លង​អត្ត​សញ្ញាប័ណ្ណ ឬ​សេចក្ដី​ចម្លង​សំបុត្រ​កំណើត/សំបុត្របញ្ជាក់ កំណើត
  • រូប​ថត​ក្នុង​ពេល​ថ្មីៗ​ទំហំ (៤x៦ ស.ម) ថត​ពីមុខ គ្មាន​វ៉ែនតា និង​មានផ្ទៃ​ខាង​ក្រោយ​ពណ៌ស៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម